backup og meta

ម៉ាក់​ៗ​ត្រូវ​ដឹង​ បាក់តេរី​ក្នុង​បំពង់​ក​ ​គ្រោះថ្នាក់​ណាស់​ចំពោះ​កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 08, 2021

    ម៉ាក់​ៗ​ត្រូវ​ដឹង​ បាក់តេរី​ក្នុង​បំពង់​ក​ ​គ្រោះថ្នាក់​ណាស់​ចំពោះ​កូន

    អាការៈ​ឈឺ​បំពង់​ក​​មិន​ត្រឹម​តែ​កើត​លើ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ វា​ក៏​កើត​មាន​ញឹកញាប់​ទៅ​លើ​កុមារ​ផង​ដែរ។​ ជា​ទូ​ទៅ​ បញ្ហា​នេះ​កើត​ឡើង​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ សារធាតុ​គីមី ឬ​វីរុស​ ហើយ​ជា​ធម្មតា​ វា​នឹង​ធូរ​ស្រាល​​ទៅ​វិញ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ថ្នាំ​មួយ​ចំនួន​។​ ប្រហែល​២០​%​នៃ​កុមារ​​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​​គ្រុន​ក្ដៅ​ ​មាន​​អាការៈ​ដូចជា​មិនសូវលេង​ និង​ល្ហិតល្ហៃ នៅ​ពេល​ដែល​ពួក​គេ​ឈឺ​បំពង់​ក។​ ​យ៉ាង​ណា​មិញ​ គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​កុមារ​សង្ស័យ​ថា​ វា​អាច​ជា​ពពួក​បាក់តេរី​ក្នុង​បំពង់​ក ហើយ​តើ​វា​មាន​ភាព​ខុស​គ្នា​ពី​ការ​ឈឺ​បំពង់​ក​ដែរ​ឬ​ទេ?​

    ១.​ អ្វី​ទៅ​ជា​បាក់តេរី​ក្នុង​បំពង់​ក?

    ​បាក់តេរី​ក្នុង​បំពង់​ក គឺ​ជា​ការ​បង្ក​រោគ​ ដែល​បណ្ដាល​​មក​ពីបាក់តេរី Streptococcus ​​ជា​ក្រុម​បាក់តេរី​ស្រ្តេបតូកូកកូស។​ ​ស្ថានភាព​នេះ​ ​មាន​លក្ខណៈ​ខុស​ប្លែក​ចំពោះ​កុមារ​ធំ​ៗ​។​ ពិត​ណាស់​ វា​អាច​ឆ្លង​បាន​ ហើយ​ពេល​ខ្លះ​វា​ឆ្លង​មុន​ពេល​ដែល​កុមារ​​នោះ​ចាប់ផ្ដើម​​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ទៅ​ទៀត​។​ ក្មេង​ៗ​​អាច​ឆ្លង​មេរោគ​បាន​ នៅ​ពេល​ដែល​ពួក​គេ​ប៉ះពាល់​​​ទៅ​នឹង​ទឹក​មាត់​ ច្រមុះ​ ដំបៅ​នៅ​លើ​ស្បែក​ ឬ​ការ​ប៉ះពាល់​ដោយ​ប្រយោល​ នៅ​ពេល​ដែល​មេរោគ​​រាលដាល​ចេញ​ពី​ក្មេង​ដែល​ឈឺ​តាម​រយៈ​ការ​ក្អក​ ឬ​កណ្ដាស់​​ដែល​វា​​​ស្ថិត​នៅ​ក្នុង​ខ្យល់​អាកាស​។

    បំពង់ក២

    ២. តើ​​បាក់តេរី​ក្នុង​បំពង់​ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ​?​​

    ប្រសិនបើ​កូន​ឈឺ​បំពង់​ក និង​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​នេះ​ ម៉ាក់​ៗ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​កូន​អាច​មាន​​បាក់តេរី​ក្នុង​បំពង់​ក​។​

    • ទារក ឬកូនតូច​​ក្ដៅ​ខ្លួន​ស្ទេញ​​ៗ​ និង​មាន​ហូរ​ឈាម​ច្រមុះ​ច្រើន​ ព្រម​ទាំង​មាន​សំឡេង​កូរ​ពោះ​។
    • ប្រសិនបើ​កូន​​ក្អួត​មាន​ស្លេស្ម​ ឬ​លាមក​ស្អិត​
    • កូន​​មាន​អាការៈ​រញ៉ាំ​រញ៉ូវ និង​មិន​ចង់​ញ៉ាំ​ ឬ​ផឹក​អ្វី​ទាំង​អស់​
    • សម្រាប់​ក្មេង​ដែល​មាន​អាយុ​លើស​ពី​៣​ឆ្នាំ​ ​ពួក​គេ​អាច​ពិបាក​លេប​ទឹក​មាត់​នៅ​ពេល​មាន​អាការៈ​ឈឺ​បំពង់​ក​ និង​អាច​ឡើង​កម្ដៅ​រហូត​​ដល់​​៣៩​អង្សាសេ​ ឬ​ខ្ពស់​ជាង​នេះ​។​ លើស​ពី​នេះ​ ក្មេង​អាច​មាន​អាការៈ​ហើម​កូនកណ្តុរ រលាក​​ ឬ​មាន​ខ្ទុះ​នៅ​លើ​សាច់​បំពង់​កនិង​បរិវេណ​ជុំវិញ​។
    • រោគ​សញ្ញា​ទូទៅ​​តិចតួច​ អាច​រួម​មាន​​កន្ទួល​រមាស់​ ឬ​​ចំណុច​ក្រហម​តូច​ៗ​ដែល​​នៅ​ជិត​​​ផ្នែក​ខាង​លើ​នៃ​ប្រអប់​មាត់​ ឈឺ​ខ្លួន​ប្រាណ​ ឈឺ​ក្បាល​ ក្អួត​ និង​​ចង្អោរ​។

    ទោះ​បី​ជា​​​​បាក់តេរី​នៅ​ក្នុង​បំពង់​ក​ មិន​មែន​ជា​​ជំងឺ​​សង្គ្រោះ​បន្ទាន់​​ក៏​​ពិត​មែន​ ប៉ុន្តែ​កុមារ​មួយ​ចំនួន​ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ ព្រមទាំង​ត្រូវ​ធ្វើ​តេស្ត​មេរោគ​។​

    ជា​ទូទៅ​ ការ​ព្យាបាល​បាក់តេរី​ក្នុង​បំពង់​ក គឺ​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ ដោយ​ការ​លេប​ ឬ​ចាក់​។​ ប៉ុន្តែ​ ប្រសិន​បើ​ជំងឺ​នេះ​មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ​ វា​អាច​បណ្ដាល​ឲ្យ​​បញ្ហា​រលាក​តម្រងនោម​ ឬ​​រលាកសន្លាក់ ដែល​​ជំងឺនេះ​ ​ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ឈឺ​ពេញ​រាងកាយ​ ហើម​សន្លាក់​ ចេញ​កន្ទួល​រមាស់​លើ​រាងកាយ​ ព្រម​ទាំង​បំផ្លាញ​ប្រឹសបេះដូងផង​ដែរ​។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម