backup og meta

ចង់ឲ្យកូនជាមនុស្សមានភាពជឿជាក់ ប៉ាម៉ាក់ត្រូវចេះវិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 11, 2021

    ចង់ឲ្យកូនជាមនុស្សមានភាពជឿជាក់ ប៉ាម៉ាក់ត្រូវចេះវិធីនេះ

    ចង់ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​ម៉េច? គ្នាយើង​មាន​កូន​ ពិត​ជា​ដឹង​ហើយ​ថា​ ការ​ធ្វើ​ជា​ប៉ា​ម៉ាក់​គេ​មិន​ងាយ​ស្រួល​នោះ​ទេ​ ទោះ​បី​ជា​មាន​ការ​ណែ​នាំ​ ឬ​មេរៀន​ជា​ច្រើន​បាន​និយាយ​ពី​របៀប​ថែទាំ ចិញ្ចឹម​កូន​ក៏​ដោយ។ យ៉ាង​ណា ​ប៉ា​ម៉ាក់​នៅ​តែ​ត្រូវ​ស្វែង​រក​វិធី​ ឬ​តិចនិក​បន្ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​ត្រូវ​នឹង​កូន​យើង។ ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ចំនួន​ទៀត ដែល​ប៉ា​ម៉ាក់​គួរ​ដឹង​បន្ថែម ដើម្បី​ជួយ​ឲ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​។

    សញ្ញា​បង្ហាញ​ថា​កូន​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

    មនុស្ស​យើង​តែង​តែ​ធ្លាប់​ឆ្លង​កាត់​ពេល​ណាមួយ ដែល​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង តែ​បើ​ក្មេងៗ​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​តាំងពី​តូច វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថភាព​របស់​ពួក​គេ​នៅ​ពេល​ធំឡើង​លើ​ការ​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​មិន​ខាន​។

    សញ្ញា​ខាង​ក្រោម​នេះ ប៉ា​ម៉ាក់​ត្រូវ​ចេះ​សង្កេត​ ថា​កូន​កំពុង​តែ​ជួប​បញ្ហា​មិន​មាន​ជំនឿចិត្ត​លើ​ខ្លួន​ឯង​៖

    • មិន​ហ៊ាន​មើល​មុខ​អ្នក​ដែល​ខ្លួន​កំពុង​និយាយ​ជាមួយ​
    • ស្ទាក់​ស្ទើរ ឬ​មិន​ហ៊ាន​លេង​ជាមួយ​ក្មេង​ផ្សេងទៀត
    • ពិបាក​ក្នុង​ការ​រាប់​អាន​មិត្ត​
    • មិន​ទុក​ចិត្ត​ខ្លួន​ឯង និង​
    • គ្មាន​ជំនឿ​ចិត្ត​ ជា​ដើម​។​

    ខាង​ក្រោម​នេះ ជា​តិចនិក​ចំនួន​ ៥ ប៉ាម៉ាក់​គួរ​ដឹង​ ដើម្បី​ជួយ​ឲ្យ​កូន​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​៖​

    . កុំ​បង្អាប់​កូន​

    បើ​ប៉ាម៉ាក់​ចេះតែ​និយាយ​ថា​កូន​ជា​មនុស្ស​ «ល្ងង់ ធ្វើអ្វី​មិន​កើត» នោះ​យូរៗ​ទៅ​កូន​នឹង​គិត​ថា​ខ្លួន​គេ​ពិត​អន់​មែន មិន​អាច​ធ្វើ​អ្វី​បាន។ ការ​និយាយ​បង្អាប់​កូន​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អ្វី​ដល់​កូន​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លូន​ឯង​ទៀត​ផង​។

    . សរសើរ​កូន​

    ការ​លើក​សរសេរ​កូន​ មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវបញ្ជោរ​កូន​នោះ​ទេ តែ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​​កូន ទោះ​បី​ជា​កូន​បាន​ធ្វើ​រឿង​តូច​តាច​ណាមួយ​បាន​សម្រេច​ក៏​ដោយ។ ក្មេងៗ​ចូលចិត្ត​សាក​ល្បង និង​រៀន​អ្វី​ថ្មី ដែល​អាច​នាំ​ឲ្យ​ពួកគេ​មាន​របួស​តិចតួច ឬ​ខូច​ខាត​របស់​រប​ខ្លះៗ​មិន​ខាន។ ពេល​ប៉ាម៉ាក់​ខឹង ឬ​មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ នោះ​ក្មេង​នឹង​លែង​ហ៊ាន​ធ្វើ​ទៀត ឬ​អាក់អន់ចិត្ត​មិន​ខាន ហើយ​ថែម​ទាំង​អាច​បោះបង់​អ្វី​ដែល​គេ​ធ្លាប់​ព្យាយាម​ធ្វើ​កន្លងមក​ទៀត​ផង​។​​​​

    តិចនិកចិញ្ចឹមកូន

    . ចំណាយ​ពេល​នៅ​ជាមួយ​កូន

    ដឹង​ថា​ប៉ាម៉ាក់​រវល់​ច្រើន តែ​ប៉ាម៉ាក់​ក៏​ត្រូវ​រក​ពេល​នៅ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ដូច​គ្នា។ ការ​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ជា​រឿង​សំខាន់​​ បើ​ពេល​យើង​នៅ​ជាមួយ​កូន យើង​គួរ​លេង​ជាមួយ​កូន ជា​ជាង​មើល​ទូរសព្ទ​។

    . បង្ហាញ​ក្ដី​ស្រឡាញ់

    ការ​ឱប ឬ​ថើប ដែល​​ប៉ាម៉ាក់​ធ្វើ នឹង​បង្ហាញ​ឲ្យ​កូន​ដឹង​ថា​យើង​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​ខ្លាំង។ ដូច​គ្នា​ដែរ ប៉ាម៉ាក់​ត្រូវ​ចេះ​រក​ពេល​សម​រម្យ​ណាមួយ និយាយ​ឲ្យ​កូន​ដឹង​ថា កូន​ជា​អ្វីៗ​របស់​ប៉ាម៉ាក់ ហើយ​ប៉ាម៉ាក់​មាន​មោទកភាព​ចំពោះ​កូន​។ មួយ​វិញ​ទៀត ប៉ា​ម៉ាក់​ត្រូវ​ចេះ​និយាយ​អរគុណ​កូន​ នៅ​ពេល​កូន​ធ្វើ​អ្វី​មួយ​សម្រាប់​យើង ទោះជា​​សកម្មភាព​នោះ​តូច​តាច​ក៏​ដោយ​។

    . ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ខ្លះ

    ប៉ាម៉ាក់​មួយ​ចំនួន​ទំនងជា​តឹង​រឹង​បន្តិច​ចំពោះ​កូន​ ប៉ុន្តែ​យើង​ក៏​គួរ​ទុក​ចន្លោះ​ខ្លះ​ដើម្បី​ឲ្យ​កូន​មាន​សិទ្ធិ​សម្រេច​ចិត្ត ឬ​បង្ហាញ​ពី​គំនិត​ផ្ទាល់​របស់​ពួក​គេ​ដែរ​។ ការ​ជជែក​គ្នា នឹង​ជួយ​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​ពិត​ចេញ​មក​ក្រៅ ហើយ​ការ​វាយ​តម្លៃ​លើ​គំនិត​របស់​កូនថា​អ៊ីចេះ អ៊ីចុះ គឺ​​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​ប៉ុណ្ណោះ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម