ជម្រើសនៃអាហារយើងញ៉ាំរាល់ថ្ងៃសំខាន់ណាស់ ព្រោះអាហារមាននាទីចិញ្ចឹមរាល់សិរីរាង្គរបស់រាងកាយយើង។ បើយើងញ៉ាំអាហារល្អៗ នោះរាងកាយយើងនឹងរឹងមាំ បើញ៉ាំអាហារមិនល្អ រាងកាយនឹងទ្រុឌទ្រោមតាមនឹងដែរ។ ហេតុនេះ វាជារឿងសំខាន់ដែលយើងណែនាំឲ្យកូនតូចៗញ៉ាំអាហារល្អ ជាជាងអាហារកញ្ចប់ ការ៉េម ដែលអាចប៉ះពាល់ដល់សុខភាពកូនៗ។