backup og meta

ពេល​ណាទើបសក្ដិសមឲ្យ​ប៉ាម៉ាក់បង្រៀនអូនៗញ៉ាំអាហារខ្លួនឯង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 21, 2021

    ពេល​ណាទើបសក្ដិសមឲ្យ​ប៉ាម៉ាក់បង្រៀនអូនៗញ៉ាំអាហារខ្លួនឯង?

    ពេល​ខ្លះ​ម៉ាក់ៗ​​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា​”​តើ​គួរ​លើក​ទឹកចិត្ត​​កូន​បែប​ណា​ដើម្បី​ចេះ​រៀន​ញ៉ាំ​ដោយ​ខ្លួន​ឯង?” ​ការ​ចេះ​រៀន​ញ៉ាំ​ដោយ​ខ្លួន​ឯង​​របស់​កូន​តូច គឺ​ពិត​ជា​បញ្ហា​ដ៏​ធំ​មួយ​​សម្រាប់​​ប៉ា​​ម៉ាក់ មិន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា​ឲ្យ​ល្អ​ និង​មាន​ប្រ​សិទ្ធ​ភាព​។ សម្រាប់​អត្ថបទ​នេះ​​នឹង​ផ្ដល់​គន្លឹះ​ខ្លះៗ​សម្រាប់ប៉ាម៉ាក់ ​​ក្នុង​ការ​ផ្លាស់​​ប្ដូរ​ពី​ការ​បញ្ចុក​អាហារ​កូន មក​ឲ្យ​កូន​​​ញ៉ាំ​ខ្លួន​ឯង។

    ១.តើ​ពេល​ណា​ទើប​សក្ដិសម?​

    ជា​ទូទៅ​ចាប់​ពី​អាយុ​៧​ទៅ​៨​ខែ​ គឺ​ជា​ពេល​ដែល​សក្ដិសម​ក្នុង​ការ​បង្រៀន​បេប៊ី​​ឲ្យ​ចេះ​ញ៉ាំ​ដោយ​ខ្លួន​ឯង។ អំឡុង​ពេល​នោះ​បេប៊ី​អាច​អង្គុយ​ត្រង់​បាន​ និង​ចាប់​ផ្ដើម​ដំណាក់​កាល​ចាប់​កាន់​របស់​របរ។ ដើម្បី​ឲ្យ​ការ​ចាប់​របស់​ជាប់​បាន​ល្អ​បេប៊ី​ត្រូវ​ប្រើ​ទាំង​ម្រាម​ដៃ​ និង​មេ​ដៃ​រួម​ចូល​គ្នា។យើង​​ក៏​អាច​សង្កេត​មើល​ទៅ​លើ​សញ្ញា​សម្គាល់​ផ្សេង​ទៀត​ដើម្បី​ដឹង​ថា​បេប៊ី​គឺ​អាច​ញ៉ាំ​អាហារ​រឹង​បាន​ដូចជា៖​

  • អាច​អង្គុយ​បាន​ត្រង់​នឹង​ល្អ
  • កាន់​របស់​ក្នុង​ដៃ
  • ចាប់​ផ្ដើម​ចលនា​ទំពារ
  • ទ្រ​ដើម​ទ្រូង​អ្នក​ម៉ាក់​ ឬ​ដប​ទឹក​ដោះ​គោ​ពេល​បៅ
  • ២. ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​រៀន​ញ៉ាំ​ដោយ​ខ្លួន​

    ដំបូងយើង​​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​បេប៊ី​ក្នុង​ការ​ធ្វើ​ដោយ​ឯង ​ដូចជា​ឲ្យ​ពួក​គេ​នូវ​នំ​មួយ​បន្ទះ​ធំ​ ប៉ុន្តែ​មិន​ធំ​ពេក​ដែល​ធ្វើ​ឲ្យ​បេប៊ី​ខក់​នោះ​ទេ។ ក្រៅ​ពី​នេះ​យើង​​អាច​ចិត​អាហារ​ជា​ចំណិតៗ​ដាក់​លើ​ចាន​ហើយ​បន្ថែម​បន្តិច​ម្ដងៗ​ស្រប​ពេល​ដែល​បេប៊ី​កំពុង​ញ៉ាំ ព្រោះ​កាល​ណា​ដាក់​អាហារ​ច្រើន​ពេក​ជា​ពិសេស​ក្នុង​ចាន​តែ​មួយ​អាច​ធ្វើ​ឲ្យ​បេប៊ី​ព្យាយាម​ញ៉ាំ​ឲ្យ​ពេញ​មាត់​ ឬអាច​​ក្អួត​ចេញ​មក​វិញ។

    ម្យ៉ាង​ទៀត​យើង​​អាច​ពង្រឹង​ភាព​ក្លាហាន​របស់​បេប៊ី​ដោយ​សរសើរ​ពួក​គេ​ក្នុង​ការ​កាន់​ស្លាប​ព្រា​ញ៉ាំ​អាហារ។ ប្រសិន​បើ​បេប៊ី​មិន​អាច​ធ្វើ​បាន​ទេ​កុំ​បង្ខំ​​អី។ យើង​អាច​ព្យាយាម​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​​នៅ​ពេល​ដែល​បេប៊ី​រួចរាល់​នឹង​ធ្វើ​វា។

    របបអាហារក្មេង

    ៣. សាក​ល្បង​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង​

    អាហារ​ដែល​ងាយ​ស្រួល​ញ៉ាំ​ដោយ​ប្រើ​ស្លាប​ព្រា ​គឺ​អាហារ​រាវ​ខាប់ៗ​​ជា​ជម្រើស​ដ៏​ល្អ​ និង​​អាហារ​រឹង​​ប៉ុន​គ្រាប់​សណ្ដែក​ដូចជា​ឈីស​ ចេក​​ស្វាយ​ និង​អាហារ​ទន់ៗ​ប៉ុន​កូន​ឃ្លី​ ដូចជា​នំប៉័ងទន់ៗ​ជា​ដើម​។

    ប៉ុន្តែ​ការ​ញ៉ាំ​ដោយ​ខ្លួន​ឯង​ក៏​អាច​នាំ​មក​នូវ​ហានិភ័យ​ផង​ដែរ​ដូចជា​ការ​ខក់ ឬ​ស្លាក់​។ អាហារ​ខ្លះ​មាន​លក្ខណៈ​រឹង​ដែល​បេប៊ី​ពិបាក​ញ៉ាំ​​មាន​ដូចជា​អាហារ​គ្រាប់ៗមូលៗ​ ​បន្លែ​ស្រស់ៗ​ ឬ​ដុំ​សាច់។ អាហារ​ទាំង​អស់​នេះ​មិន​រលាយ​ក្នុង​មាត់​នោះ​ទេ​ដែល​អាច​ស្អិត​ជាប់​នឹង​អញ្ចាញ​ធ្មេញ​ ឬ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់​ខ្យល់។ ​ប៉ា​​ម៉ាក់​គួរ​តែ​បង្ការ​ការ​ខក់​នេះ​ឲ្យ​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម