ម្រាមដៃប្រែជាហើមមូលនៅខាងចុង ឬដូចចង្កឹះវាយស្គរ គឺបង្ហាញពីអាការៈជំងឺទាក់ទងនឹងសួត ឬបេះដូង ដែលបង្កឱ្យមានកង្វះអុកស៊ីសែននៅក្នុងឈាម។ អាការៈបែបនេះ យើងគួរទៅជួបគ្រូពេទ្យដើម្បីពិភាក្សាអំពីជំងឺ។
៧. បាតដៃក្រហមជាំ
បាតដៃមានពណ៌ឈាមក្រហមជាំបង្ហាញថា មានបញ្ហាទាក់ទឹងនឹងសួត រួមជាមួយថ្លើមផងដែរ ជាពិសេសរោគរលាកថ្លើម អាចបង្កឱ្យសរសៃឈាមត្រង់ផ្នែកដៃ និងជើងរីកប៉ោង។
៨. ម្រាមដៃហើម
ម្រាមដៃហើមប៉ោង គឺបង្ហាញថា យើងបានញ៉ាំអាហារជាតិប្រៃច្រើន វាបង្ហាញថាយើងនឹងអាចមានបញ្ហាសន្លាក់ដៃ សន្លាក់ជើងខ្លះដែរ។
៩. បាតដៃឧស្សាហ៍បែកញើស
ដំណើរការនៃការបែកញើសច្រើន ពិសេសបាតដៃ គឺបង្ហាញជាសញ្ញាមួយថា ក្រពេញទីរ៉ូអ៊ីត ធ្វើការហួស បង្កឱ្យអាហារដុតរំលាយក្នុងខ្លួនច្រើន និងបង្កជាកម្តៅ។