backup og meta

មាន​បញ្ហាឈឺសន្លាក់ គួរចៀសវាងអាហារ និងភេសជ្ជៈទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 07, 2020

    មាន​បញ្ហាឈឺសន្លាក់ គួរចៀសវាងអាហារ និងភេសជ្ជៈទាំងនេះ

    ជំងឺ​រលាក​សន្លាក់​ គឺ​ជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​​​ពាក់ព័ន្ធ​នឹង​ការ​រលាក​រ៉ាំរ៉ៃ​នៃ​សន្លាក់​ឆ្អឹង។​ ​វា​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ ហើម​ ស្ពឹក​ និង​ចូល​ទៅ​​បំផ្លាញ​ឆ្អឹង សន្លាក់​ឆ្អឹង​​ និង​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​នៃ​រាងកាយ​មនុស្ស​យើង​ទៅ​តាម​ប្រភេទ​រលាក​សន្លាក់​ផ្សេងៗ​។

    ជំងឺ​រលាក​សន្លាក់​ប្រភេទ​ Osteoarthritis ​គឺ​ពុំ​មាន​ការ​រលាក​​ទេ​ ហើយ​ជា​ទូទៅ​ វា​កើត​ឡើង​ទៅ​លើ​បុរស​ចំនួន​៤០%​ និង​ស្រ្តី​ចំនួន​៤៧% ​។ រីឯ​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ Rheumatoid Arthritis និង​ប្រភេទ​ Psoriatic Arthritis វិញ​ ​​គឺ​​​មាន​ការ​រលាក​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​អូតូអ៊ីមម្ញូន (Autoimmune)។​​​​​​​​

    យ៉ាងណា​មិញ​ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​ការ​​បញ្ឈប់​​ការ​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​មួយ​​ចំនួន​អាច​កាត់​បន្ថយ​​​កម្រិត​នៃ​​ការ​រលាក​ក្នុង​រាងកាយ​ លើក​កម្ពស់​សុខភាព​ជាលិកា​ និង​ធ្វើ​ឲ្យ​ឆាប់​ជា​សះស្បើយ​ ក៏​ដូចជា​បង្កើន​​ថាមពល​សម្រាប់​ជីវិត​ថែមទៀត​ផង​។

    ​​ប្រសិន​បើ​​យើង​មិន​ចង់​ឲ្យ​ជំងឺ​រលាក​សន្លាក់ មាន​សភាព​​​​​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​នោះ​ ​យើង​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ប្រភេទ​អាហារ​ និង​ភេសជ្ជៈ​ទាំង​នេះ​។

    រលាកសន្លាក់

    . អាហារ​កែច្នៃ​

    ​​​​​​​អាហារ​កែច្នៃ​ ដូចជា​អាហារ​ Fast Foodគឺ​សុទ្ធសឹងតែ​ជា​​ប្រភេទ​​អាហារ​​ចម្រាញ់​ខ្ពស់​ ដោយ​មាន​បន្ថែម​ស្ករ​ ​គ្រឿង​បង្ការ​កុំ​ឲ្យ​​ខូច​ និង​ធាតុ​ផ្សំ​ប្រ​ភេទ​រលាក​ដទៃ​ទៀត​ ដែល​ធ្វើ​ឲ្យ​ជំងឺ​រលាក​សន្លាក់​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន​។

    លើស​ពី​នេះ​ទៀត​ អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ហើយ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន គឺ​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ រួម​ទាំង​ធ្វើ​ឲ្យ​កម្រិត​​អេម៉ូក្លូប៊ីនGlycated (HbA1c)ឡើង​ខ្ពស់​ផង​ដែរ​។

    . ជាតិ​អាកុល

    ពិត​ណាស់​ ជាតិ​អាកុល​​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព​មនុស្ស​យើង​ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​រោគ​សញ្ញា​រលាក​សន្លាក់​កាន់តែ​អាក្រក់​ទៅ​ៗ។​

    តាម​ការ​សិក្សា​​លើ​អ្នក​ដែល​កើត​ជំងឺ​រលាក​សន្លាក់​ប្រភេទ Axial Spondyloarthritis ​ដែល​មាន​ការ​រលាក​ បាន​ឲ្យ​ឃើញ​ថា​ វា​​​ផ្ដល់​ផល​ប៉ះពាល់​ចម្បង​​លើ​ខួរ​ឆ្អឹង​ខ្នង​ និង​សន្លាក់​Sacroiliac (SI) ព្រមទាំង​អាច​ជំរុញ​ឲ្យ​មាន​​ការខូចខាត​លើ​​រចនាសម្ព័ន្ធ​ឆ្អឹងខ្នង​ថែម​ទៀត​ផង​។

    . ស្ករ​បន្ថែម

    ​​​​​​​​​​​ជា​ទូទៅ​ ​ស្ករគ្រាប់​ ​ភេសជ្ជៈផ្អែម​​ ការ៉េម​ និង​អាហារ​ដទៃ​ទៀត​ រួម​ទាំង​ទឹក​ជ្រលក់​បាប៊ីឃ្យូ​ផង​នោះ​ គឺ​សុទ្ធតែ​មាន​​ជាតិ​ស្ករ​បន្ថែម​។ ជាមួយ​គ្នា​នេះ​ដែរ​ ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​​​ជា​ទៀង​ទាត់​ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ Rheumatoid Arthritis។ លើស​ពី​នេះ​ ​ការ​​ញ៉ាំ​ជាតិ​ស្ករ​លើស​លប់​ ក៏​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​ផង​ដែរ។​

    ​​​​​​​​​. សាច់​កែច្នៃ​ និង​សាច់​ក្រហម

    តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ សាច់​ក្រហម​ ដែល​មាន​ដូចជា​សាច់​គោ​ សាច់​ជ្រូក​ ចៀម​។ល។​ និង​សាច់​កែច្នៃ​ គឺ​ជា​ប្រភេទ​អាហារ​ដែល​នាំ​ឲ្យ​មាន​ការ​រលាក​ ហើយ​វា​​​​ធ្វើ​ឲ្យ​​សភាព​នៃ​ជំងឺ​​រលាក​សន្លាក់​​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ​។

    . អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង

    បន្ថែម​ពី​នេះ​ អ្នកជំងឺ​​រលាក​សន្លាក់​ គួរ​ចៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​​ ដូចជា​ស៊ុប​កំប៉ុង​ ភីហ្សា​ ឈីស​ និង​អាហារ​ប្រភេទ​កែច្នៃ​ដទៃ​​ផ្សេង​ទៀត​​ ដែល​ជា​ឫសគល់​​នៃ​ការ​កើត​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ និង​ពិបាក​នឹង​ជា​សះស្បើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម