ជំងឺសន្លាក់និងសរសៃពួរ

ជំងឺ​សន្លាក់​និង​សរសៃ​ពួរ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ឈឺសន្លាក់​និង​សរសៃពួរ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺសន្លាក់និងសរសៃពួរ

ឧស្សាហ៍​ឈឺចាប់នៅ​កែងជើង ស្មា អាចជាជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ

សរសៃ​ពួរ​ ​ជា​​គ្រោង​សរសៃ​  ដែល​ភ្ជាប់​សាច់ដុំ​ទៅ​កាន់​ឆ្អឹង​។ នៅ​ពេល​ដែល​សាច់ដុំ​របស់​យើង​ហើម​ ឬ​រលាក​ វា​ត្រូវ​បាន​ហៅ​ថា​ជា​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ។​ មូលហេតុ​បង្ក​ ជំងឺ​នេះ​កើត​ឡើង​​បណ្ដាល​មក​ពី​ការ​រង​របួស ឬ​ការ​ប្រើប្រាស់​​សាច់ដុំ​សរសៃ​ពួរ​​ហួស​កម្រិត​ ហើយ​ការ​លេង​កីឡា ​ជា​មូលហេតុ​ចម្បង​មួយ​។ មួយ​វិញ​ទៀត វា​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ចូល​វ័យ​ចំណាស់​ ដោយសារ​តែ​សរសៃ​ពួរ​បាត់បង់​ភាព​យឺត ឬ​ការ​កើត​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ជាក់​ស្ដែង ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​កើត​ឡើង​នៅ​ក្នុង​សរសៃ​ពួរ​ណា​មួយ ហើយ​ច្រើន​កើត​ឡើង​ជា​ទូទៅ​ចំពោះ​៖ កែង​ដៃ​ កែង​ជើង​ ជង្គង់​ ស្មា​ មេ​ដៃ​ ក​ដៃ តើ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​មាន​អ្វី​ខ្លះ? រោគសញ្ញា​នៃ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​អាច​​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​សកម្មភាព ឬ​មូលហេតុ​បង្ក​។ រោគសញ្ញា​ចម្បង​ អាច​រួម​មាន​៖ ​ឈឺ​ចាប់​​នៅ​តាម​សរសៃ​ពួរ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​ជិត​សន្លាក់​ឆ្អឹង​​​ ឈឺ​ចាប់​នៅ​ពេល​យប់​ ឈឺ​ចាប់​​​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​ចលនា ឬ​សកម្មភាព​ ​រឹង​​សាច់ដុំ​នៅ​ពេល​ព្រឹក​ ហើម​ ជួនកាល​មាន​​កម្ដៅ ឬ​ស្នាម​ក្រហម ​មាន​អារម្មណ៍​ថា​បាក់​ នៅ​ពេល​ធ្វើ​ចលនា​​សរសៃ​ពួរ​។​ ​​​​​យើង​អាច​ការពារ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​ដោយ​វិធី​ណា​? ជៀសវាង​ធ្វើ​ចលនា​ដដែល​ៗ និង​ប្រើប្រាស់​ដៃ និង​ជើង​​ច្រើន​ហួស​ប្រមាណ ធ្វើការ​កម្ដៅ​សាច់ដុំ​ មុន​នឹង​ធ្វើ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំងក្លា ឈប់​សម្រាក​ជា​​រឿយ​ៗ នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដដែល​ៗ​ ជ្រើសរើស​ស្បែក​ជើង​ដែល​ស័ក្ដិសម​សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ ឈប់​សម្រាក​ ឬ​បញ្ឈប់​សកម្មភាព​ភ្លាម​ៗ ប្រសិនបើ​មាន​អារម្មណ៍​ឈឺចាប់​។

ស្វែងរក ជំងឺសន្លាក់និងសរសៃពួរ

ជំងឺសន្លាក់និងសរសៃពួរ

រោគសញ្ញាសំខាន់ៗ នៃជំងឺរលាកសរសៃដៃជើង បណ្តាលមកពីផឹកស្រាច្រើន

ការ​ផឹក​ស្រា​ច្រើន មិន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខភាព​យើង​ទេ។ ទោះ​ផឹក​ស្រា​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​សប្បាយ ឬ​បំបាត់​ទុក្ខ​ប៉ុនណា​ក៏ដោយ កាន់​តែ​ផឹក គឺ​កាន់​តែ​គ្រោះ​ថ្នាក់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់ ខួរ​ក្បាល និង​គ្រឿង​ក្នុង​របស់​យើង​ខ្លាំង។ មិន​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ច្រើន​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​លើ សរសៃរ​ខួរក្បាល សរសៃ​ដៃជើង និង​សាច់ដុំ ហើយ​វា​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​សុខភាព​រាង​កាយ​ទាំង​មូល ដែល​ភាគ​ច្រើន​គេសង្កេត​ថា​កើត​មាន​ទៅ​លើ​បុរស​ដែល​មាន​អាយុ​ចាប់​ពី៤០ឆ្នាំ​ឡើង។ ជំងឺ​រលាក​សរសៃ​ដៃ​ជើង បណ្តាល​មកពី​ការ​ផឹក​ស្រា​ហួស​កម្រិត តែង​មាន​ចេញ​រោគ​សញ្ញា​ដូចជា៖ -ភាព​ចុក​រួយ​សាច់​ដុំ ឬ​រមួល​ក្រពើ -ភាព​ចុះ​ខ្សោយ​នៃ​រាងកាយ ឬអស់​កម្លាំង -ភាព​ស្ពឹក ស្រពន់​ដៃ​ជើង -ភាព​ក្តៅ​ក្រហាយ​បាត​ដៃ បាត​ជើង -ភាពចុះ​ថយ​ទំហំ ឬ​ស្វិត​សាច់​ដុំ។ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​រលាក​សរសៃ​ដៃជើង​ប្រភេទ​នេះ គេ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស និង​ធ្វើ​ការ​វាស់​សរសៃ​ប្រសាទ សាចដុំ​ដោយ​ម៉ាស៊ីន​វ៉ាស់​សរសៃ និង​សាច់ដុំ។ អត្ថបទពាក់ព័ន្ធ៖ បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើងចំពោះរឿងទាំងនេះ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់ Friday Night ហើយ! មុន​ផឹក តើគួរញ៉ាំ​អាហារ​ប្រភេទ​អ្វីខ្លះ ទើប​ល្អ? ជុំគ្នា កុំផឹកច្រើនពេក! ស្រាប៉ះពាល់ដល់រាងកាយយើងខ្លាំងណាស់ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​ ស្រវឹងស្រា ប្រើប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ! នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group […]


ជំងឺសន្លាក់និងសរសៃពួរ

Synovitis (ជំងឺរលាកស្រោមសន្លាក់)

និយមន័យ១- អ្វី​ទៅជា​ជំងឺ​រលាក​ស្រោមសន្លាក់? រលាក​ស្រោម​សន្លាក់​​​ជា​ការ​រលាក​ភ្នាស​ស្រោម​សន្លាក់​របស់​ឆ្អឹងដែល​ជា​ភ្នាស​ស្តើង​រុំ​ព័ទ្ធ​លើ​សន្លាក់​ជង្គង់ ត្រគាក កដៃ ស្មា និង​ក​ជើង​ តែ​ភាគ​ច្រើន​ការ​រលាកស្រោម​សន្លាក់នេះ​​កើតឡើង​នៅលើ​ជង្គង់។ នៅ​ពេល​ដែល​ភ្នាស​ស្រោម​សន្លាក់រលាក វា​នឹង​បណ្តាល​ឲ្យ​ហើម​និង​ឈឺចាប់។ ភ្នាស​នេះ​ពោពេញ​ទៅ​ដោយ​ទឹករំអិលដែល​បញ្ចេញ​ដោយ​ភ្នាស​ផ្ទាល់​ និង​អាច​​មក​ពី​ប្រហោង​សន្លាក់ ថង់ទឹក​សន្លាក់ និង​សរសៃពួរ។ គេ​អាច​យក​ទឹក​រំអិល​នេះ​ទៅ​ពិនិត្យ​មើល​ដើម្បី​ដឹង​ពី​បញ្ហា​នានានៅនឹង​សន្លាក់។ ជាញឹកញាប់​ការ​រលាក​ស្រោម​សន្លាក់​នេះ​បណ្តាល​មក​ពី​ធ្លាប់ហូរ​ឈាម​សន្លាក់​ម្តងហើយ​ម្តងទៀត​ដោយ​ពុំ​មាន​ការ​ព្យាបាល​ទាន់ពេល​និង​ត្រឹមត្រូវ។ បន្ទាប់​ពី​នោះ​ភ្នាស​ស្រោម​សន្លាក់​ក៏​ឡើង​ក្រាស់នាំ​ឲ្យ​សរសៃឈាម​ដុះ​កាន់​តែ​ច្រើន​ឡើងៗ បណ្តាល​ឲ្យ​ហូរ​ឈាម​កាន់​តែ​ខ្លាំង​ក្នុង​សន្លាក់។ ២- តើ​ជំងឺ​រលាក​ស្រោម​សន្លាក់​​កើត​ឡើង​ញឹកញាប់​ប៉ុណ្នា? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។ អត្ថបទពាក់ព័ន្ធ៖ មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ រោគ​សញ្ញា៣- តើ​ជំងឺរលាកស្រោមសន្លាក់​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? តាម​ការ​ពិនិត្យ​វិញ កម្រិត​នៃការ​ឈឺ​ចាប់​គឺ​ធ្ងន់ធ្ងរ​ជាង​ការ​គិត​ទៅ​ទៀត ពេលខ្លះ​មិន​ហើម​ក៏​ឈឺ ឬក៏​ឈឺ​នៅ​ពេល​ប៉ះ​សន្លាក់ ករណី​នេះ​គេ​ហៅ​ថា “arthralgias” (បក​ប្រែ​ថា “ឈឺ​សន្លាក់” ភាសា​ក្រិច)។ ការ​រលាក​ស្រោម​សន្លាក់​អាចបែងចែកខុស​ពី​ជំងឺ​សន្លាក់​ដទៃ​បាន​ដោយសារ​បរិវេណ​ជុំវិញ​សន្លាក់​ហើម។ វា​អាច​ឡើង​ប៉ោង​និង​ក្តៅ​ឧណ្ហៗនៅពេល​ប៉ះ។ ក្រៅ​ពី​ក្រហម​ហើយ​ប៉ោងក៏អាច​មាន​សញ្ញា​រឹងស្ពឹក ឈឺ និង​លឺសូរផុសៗ​ពេល​ធ្វើចលនា​ឬ​ដាក់សម្ពាធ​លើវា។ ក្រៅពីនេះ​អាការៈ​រលាក​ស្រោម​សន្លាក់​ក៏​អាច​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​ខាង​លើ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- តើ​យើង​​គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើ​យើង​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុ៥- អ្វី​ទៅ​ជាមូលហេតុ​នៃ​ជំងឺ​រលាក​ស្រោម​សន្លាក់​? ជំងឺរលាក​ស្រោម​សន្លាក់​មាន​មូលហេតុ​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ តែ​មូលហេតុ​ដែល​ញឹកញាប់​ជាង​គេ​នោះគឺការ​ប្រើ​សន្លាក់​ហួស​កម្រិត​ចំពោះ​អ្នក​ដែល​សកម្ម​និង​មាន​សុខភាព​ល្អ ហើយ​វា​ក៏​អាច​ជា​ផ្នែក​នៃ​រោគគ្រុន​សន្លាក់ឆ្អឹង របេង របួស ឬរោគ​ប្រគ្រីវជាដើម។ ឯ​ពេល​ខ្លះ​វិញ អ្នក​ធ្លាប់​មាន​របួស​ស្រាល​ពី​មុន​មក ​ឬ​ក៏​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ថា​មាន​របួស​ទេ តែ​ទឹក​រំអិលកើន​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ និង​រលាក​ទាំង​នោះ។ អត្ថបទពាក់ព័ន្ធ៖ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ កត្តា​ប្រឈម៦- តើ​អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​នឹង​រឿង​នេះ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត​។ អត្ថបទពាក់ព័ន្ធ៖ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ   ការ​ធ្វើ​រោគ​វិនិច្ឆ័យនិង​ការព្យាបាលពត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ […]


ជំងឺសន្លាក់និងសរសៃពួរ

ប៉ុន្មានក្បាច់នេះ ជួយសម្រួលបញ្ហាជាប់ស្មាបានដោយខ្លួនឯង

ការជាប់ស្មា ជាបញ្ហា​មិនប្រក្រតី ដែលបណ្ដាល​ឲ្យ​ឈឺចាប់ រឹង និង​មិនអាច​ធ្វើ​ចលនា​ស្មា​បាន​ដូច​ធម្មតា​ឡើយ។ ពុំទាន់មាន​ការ​បញ្ជាក់​ច្បាស់​នៅឡើយ ពីមូលហេតុ​បង្ក​ឲ្យ​ជាប់ស្មា ប៉ុន្ដែ​ការរលាក​ជាលិកា ត្រូវ​អះអាង​ថា បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ និង​ធ្វើឲ្យ​ស្មា មិន​អាច​បត់បែន​បាន​ដូច​ប្រក្រតី។ ការ​ជាប់ស្មា ធ្វើឲ្យ​យើង​នៅមិន​សុខ​ក្នុង​ខ្លួន​ប៉ុន្មាន​ទេ ដោយ​គ្រាន់តែ​យើង​មាន​ចលនា​រាងកាយ​ប៉ះត្រង់​ស្មា​បន្ដិច វាបណ្ដាល​ឲ្យ​យើង​ឈឺភ្លាម។ បញ្ហា​នេះ មិន​អាច​ព្យាបាល​សះស្បើយ​ភ្លាមៗទេ វាត្រូវការ​ពេល​ច្រើន​បន្ដិច ទើប​ត្រឡប់​មកដូច​ប្រក្រតី​វិញ។ ប៉ុន្ដែ​មាន​វិធី​មួយ​ចំនួន ដែល​យើង​អាច​ធ្វើបាន ដើម្បី​ជួយ​សម្រួល និង​ឆាប់ជា​សះស្បើយ។ ១. ហាត់ប្រាណ​រាងប៉ោល (Pendulum Stretch) យើងឈរ និង​អោនបន្ដិច ហើយ​ទម្លាក់ដៃ​ខាង​ស្មាឈឺ ចុះក្រោម ហើយ​យោល​ជា​រាង​រង្វង់។ យោលឲ្យ​បាន ១០​ជុំ ក្នុង​ទិសដៅ​នីមួយៗ។ នៅពេល​រោគសញ្ញា​កាន់តែ​ធូរស្រាល បង្កើន​អង្កត់ផ្ទិត​នៃ​រំយោល ប៉ុន្ដែកុំបង្ខំ​ខ្លាំងពេក។ ពេល​យើង​បាន​ធូរស្រាល​កាន់តែខ្លាំង យើង​អាច​កាន់​របស់​មាន​ទម្ងន់​ស្រាលៗ និង​យោលវា​បាន។ ២. ហាត់ប្រាណដោយ​ប្រើ​កន្សែង​ទាញ​ក្រោយខ្នង (Towel Stretch) យើង​ប្រើ​ដៃទាំង​សងខាង ចាប់​កន្សែង​នៅខាងក្រោយ​ខ្នង​របស់​យើង ដោយ​ធ្វើ​ឲ្យ​កន្សែង​មាន​រាងផ្ដេក។ បន្ទាប់មក ប្រើ​ដៃខាង​ស្មា​គ្មាន​បញ្ហា ទាញ​កន្សែង​ឡើង​លើ ដើម្បី​ឲ្យ​ដៃខាង​ស្មាឈឺ មាន​ចលនា។ បើសិន​យើង​មិន​ឈឺទេ យើង​ក៏ប្រើ​ដៃខាង​ស្មាឈឺ ទាញ​កន្សែង​ចុះក្រោម​វិញ​ផងដែរ ហើយ​អនុវត្ត​ដូច្នេះ ឲ្យ​បាន​ពី ១០-២០​ដង/ថ្ងៃ។ ៣. […]


ជំងឺសន្លាក់និងសរសៃពួរ

Heel pain (បញ្ហាឈឺ​កែង​ជើង)

និយមន័យ១- អ្វី​​ជាបញ្ហាឈឺ​កែង​ជើង? ក​ជើង​ និង​កំភួន​ជើង ផ្គុំ​ឡើង​ដោយ​ឆ្អឹង ២៦ សន្លាក់ ៣៣ និង​សរសៃ​ពួរ ច្រើន​ជាង ១០០ ខណៈ​កែង​ជើង ​គឺ​ជា​ឆ្អឹង​ធំ​ជាង​គេ​នៅ​ក្នុង​ជើង​។ យើង​អាច​នឹង​មាន​បញ្ហា​​ឈឺ​កែង​ជើង ​បើ​សិនយើង​​ប្រើជើង​​ច្រើន​ពេក ឬ​មាន​របួស​នៅ​កែង​ជើង។ អាការៈឈឺ​ចាប់​ភាគ​ច្រើន​ កើត​ឡើង​នៅ​ខាង​ក្រោម​កែង​ជើង ឬនៅ​ខាង​ក្រោយ​កែង​ជើង ដែល​ជា​កន្លែង​ភ្ជាប់​រវាង​សរសៃ​ពួរកែង​ជើង (Achilles tendon) និង​ឆ្អឹង​កែង​ជើង។ ការ​ឈឺ​ចាប់​នៅ​ក្រោម​កែង​ជើង ឬភាសា​បច្ចេក​ទេស​ហៅ​ថា Plantar Fasciitis (ការ​រលាក​សរសៃ​ពួរ​បាត​ជើង) គឺ​ជា​បញ្ហា​កើត​ឡើង​ញឹក​ញាប់​ជាង​គេ ​ដែល​នាំ​ឲ្យយើង​មាន​បញ្ហា​​ឈឺ​កែង​ជើង។ ការ​ឈឺ​ចាប់​ខាង​ក្រោយ​កែង​ជើង គឺ​ជា​ការ​រលាក​សរសៃ​ពួរអាគីលីស ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Achilles Tendinitis) ដោយ​អាការៈ​ឈឺ​ចាប់​នេះ ក៏​អាច​ប៉ះពាល់​ផ្នែក​ខាង​ក្នុង ​ឬ​ខាង​ក្រៅ​កែង​ជើង​ និង​ក​ជើងបាន​ដូច​គ្នា។ ក្នុង​ករណី​ជា​ច្រើន អាការៈ​ឈឺ​ចាប់​ គឺ​មិន​បង្ក​ឡើង​ដោយសារ​របួស​ទេ ដំបូងវា​នឹង​កើត​ឡើង​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែអាច​ឈាន​ទៅ​ធ្ងន់​ធ្ងរ និង​ពេល​ខ្លះ​អាច​ឈាន​ដល់​ពិការទៀត​ផង។ ជា​ទូទៅ​ បញ្ហា​ឈឺ​កែង​ជើង នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល ប៉ុន្តែករណី​ខ្លះ ​អាច​នៅ​ឈឺ​យូរ និង​ក្លាយ​ជាជំងឺ​​រ៉ាំរ៉ៃ​ក៏​មាន​។ ២- បញ្ហា​ឈឺ​កែង​ជើង​កើត​ឡើង​ញឹក​ញាប់ដែរ​ទេ? បញ្ហា​ឈឺ​កែង​ជើង (Heel Pain) ជា​បញ្ហា​ក​ជើង​ ដែល​កើត​ឡើង​ញឹក​ញាប់ណាស់។ យ៉ាងណា​ យើង​នៅ​តែ​​អាច​គ្រប់​គ្រង​បាន​ ដោយ​គ្រាន់​តែ​កាត់​បន្ថយ​កត្តា​ប្រឈម​ប៉ុណ្ណោះ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- […]


ជំងឺសន្លាក់និងសរសៃពួរ

បើ​ឈឺកជើង តិចនិក​នេះ​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន

ឈឺ​ក​ជើង​ ឬ​ឈឺ​សន្លាក់​ឆ្អឹង​-កជើង​ សំដៅ​លើ​ការ​ឈឺចាប់​គ្រប់​ផ្នែក​​ក្នុង​រង្វង់​ក​ជើង ទាំង​សរសៃ ទាំង​ឆ្អឹង រហូត​ទ្រាំ​ឈរ ឬ​ដើរ​មិន​បាន ទោះ​ជា​ពេល​ខ្លះ មើល​ទៅ​ឃើញ​ហើម ឬ​អត់​​ក៏​ដោយ។ ​មូលហេតុ​អី​ខ្លះ​ធ្វើ​ឲ្យក​ជើង​យើង​ឈឺ ហើយ​ដោះស្រាយ​យ៉ាង​ម៉េច? “Hello គ្រូពេទ្យ” នឹងលម្អិត​ខាង​ក្រោម៖ ១- មូលហេតុធ្វើឲ្យឈឺកជើង ជាទូទៅ ​អាការៈ​ឈឺ​កជើង​ កើត​ឡើង​ដោយសារ​ការ​រង​របួស​ជុំវិញ​កជើង ​រួម​ទាំង​ឆ្អឹង​ សរសៃ​ពួរ​សាច់ដុំ​កែងជើង​ ឬ​សរសៃ​ភ្ជាប់​សន្លាក់​ឆ្អឹង។​ គ្នា​យើង​ជា​ពិសេស​ប្រុសៗ​ដែល​ចូលចិត្ត​លេង​កីឡា ឬ​លេង​បាល់ ទាំង​បាល់​ទាត់ បាល់​ទះ​ អាច​​ឈឺ​ចុក​ចាប់​ខ្លាំង​ ពេល​ជួប​ស្ថានភាព​ដូច​ខាងក្រោម​៖ – កជើង​មិន​រឹងមាំ – ប្រគ្រីវ​ – រហែក​សរសៃ​ពួរ​កែងជើង – បាក់​ឆ្អឹង​ ឬ​ថ្លោះ​កជើង – ខូច​សរសៃ​ប្រសាទ​ជុំវិញ​កជើង​ ដូចជា tarsal tunnel syndrome – ឆ្លង​រោគ​បណ្ដាល​មកពី​វីរុស​ ឬ​បាក់តេរី​នៅ​ត្រង់​កជើង – ខ្សោយ​ទម្រង់​កជើង – ជំងឺ​រលាក​សន្លាក់។ ២- ឈឺ​ចុកកជើង អាច​បណ្ដាល​មក​ពី​បញ្ហា​សន្លាក់ – រលាក​សន្លាក់ – រលាក​សន្លាក់ឆ្អឹង – រលាក​សន្លាក់​ដោយ​ជំងឺ Psoriasis – រលាក​សន្លាក់​រ៉ាំរ៉ៃ – ជំងឺ​រលាក​សន្លាក់​ដោយសារ​មេរោគ។ អត្ថបទពាក់ព័ន្ធ៖  វិធី​ជ្រើស​រើស​ពូកគេង កុំឲ្យឈឺខ្នង ឈឺចង្កេះ រលាកភ្លើង-ទឹកក្តៅ និង​បំពង់ស៊ីម៉ាំង លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ គ្រោះថ្នាក់​ទៅ​វិញ​ទេ ការឈឺខ្នងចង្កេះ […]


ជំងឺសន្លាក់និងសរសៃពួរ

ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត

និយាយ​ដល់​រឿង​ឈឺ​ចង្កេះ ខ្នង ស្រីៗ​មាន​បញ្ហា​ច្រើន​ជាង​ប្រុសៗ ​ដោយ​សារ​ភាព​ខុស​គ្នា​នៃ​រចនា​សម្ព័ន្ធឆ្អឹង​ត្រគាក​ ​អ័រម៉ូន ជា​ពិសេស​រឿង​សម្រាល​កូន។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ប្រាប់​ពី​លក្ខខណ្ឌ​ឈឺ​ខ្នង​ចង្កេះ ៧ ប្រភេទ ដែល​ស្រីៗ​ឧស្សាហ៍​កើត​មាន​បំផុត។ ១- ឈឺ​ចាប់​ចុង​ឆ្អឹង​កញ្ចូញ​គូទ អាការៈ​ឈឺ​ចាប់​ចុង​ឆ្អឹង​កញ្ចូញ​គូទ អាច​កើត​ឡើង​បន្តិច​ម្តងៗ យឺតៗ ឬ​ដោយ​មិន​បាន​រំពឹង​ទុក ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​នៅ​តំបន់​នោះ។ ពេល​ខ្លះ សូម្បី​តែ​ការ​ប៉ះ​បន្តិច​បន្តួច ក៏​បណ្តាល​ឲ្យ​ឈឺ​ចាប់​ផង​ដែរ​ ហេតុ​នេះ​ពេល​អង្គុយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់។ ឈឺ​ចុង​ឆ្អឹង​កញ្ចូញ​គូទ នឹង​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​ស្រីៗ​មាន​បញ្ហា​ទល់​លាមក។ យ៉ាង​ណា អាការៈ​ឈឺ​ចាប់​ដោយ​សារ​ទល់​លាមក ជា​ធម្មតា នឹង​ធូរ​ស្រាល ក្រោយ​បត់​ជើង​ធំ​រួច។ ករណី​ភាគ​ច្រើន ឈឺ​ចុង​ឆ្អឹង​កញ្ចូញ​គូទ​ អាច​ឡើង​ដោយ​សារ​សម្រាល​កូន​ ឬ​ដួ​ល​អុក​គូទ​តែ​ម្តង។ ២- បាក់​ឆ្អឹង​ខ្នង​ដោយ​កម្លាំង​សង្កត់ ឈឺ​ខ្នង ឈឺ​ចង្កេះ អាច​បណ្តាល​ឲ្យ​ឆ្អឹង​ខ្នង​បាក់ នៅ​ពេល​រង​កម្លាំង​សង្កត់​ណា​មួយ។ បាក់​ឆ្អឹង​ខ្នង​ដោយ​កម្លាំង​សង្កត់ កើត​ឡើង​ញឹក​ញាប់​ជាង​គេ នៅ​ផ្នែក​ខាង​មុខ​ឆ្អឹង​ខ្នង។ ប៉ុន្តែ​ករណី​នេះ ពេល​ខ្លះ​ស្រីៗ​រងការ​​បាក់​ឆ្អឹង​ខ្នង អាច​មាន​ការ​ឈឺ​ចាប់ ប៉ុន្តែ​ស្រីៗ​ខ្លះ​ក៏​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​នោះ​ដែរ។ បាក់​ឆ្អឹង​ខ្នង​ដោយ​សារ​កម្លាំង​សង្កត់ អាចឈាន​ទៅ​ដល់​គម​ឆ្អឹង​ខ្នង និង​ថយ​កម្ពស់​ជា​ដើម។ ៣- ជំងឺ​សឹក​ឌីស​ឆ្អឹង​ខ្នង ជំងឺ​សឹក​ឌីស​ឆ្អឹង​ខ្នង កើត​ឡើង​ពេល​ឆ្អឹង​កង​ខ្នង​មួយ​ក្នុង​ចំណោម​ឆ្អឹង​កង​ខ្នង​នៅ​ចង្កេះ​ខាង​ក្រោម ធ្វើ​ចលនា​ផ្លាស់​ទី​ទៅ​ខាង​មុខ សង្កត់​ទៅ​លើ​ឆ្អឹង​កង​ខ្នង​នៅ​ខាង​ក្រោម​វា។ ករណី​នេះ ធ្វើ​ឲ្យ​ឈឺ​ដល់​ឫស​របស់​សរសៃ​ប្រសាទ​ឆ្អឹង​ខ្នង ជា​ហេតុ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ និង​ជើង​រង​ការ​ឈឺ​ចាប់​ខ្លាំង។ រោគ​សញ្ញា ជាធម្មតា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស