backup og meta

រោគសញ្ញាសំខាន់ៗ នៃជំងឺរលាកសរសៃដៃជើង បណ្តាលមកពីផឹកស្រាច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 30, 2020

    រោគសញ្ញាសំខាន់ៗ នៃជំងឺរលាកសរសៃដៃជើង បណ្តាលមកពីផឹកស្រាច្រើន

    ការ​ផឹក​ស្រា​ច្រើន មិន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​សុខភាព​យើង​ទេ។ ទោះ​ផឹក​ស្រា​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​សប្បាយ ឬ​បំបាត់​ទុក្ខ​ប៉ុនណា​ក៏ដោយ កាន់​តែ​ផឹក គឺ​កាន់​តែ​គ្រោះ​ថ្នាក់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់ ខួរ​ក្បាល និង​គ្រឿង​ក្នុង​របស់​យើង​ខ្លាំង។

    មិន​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ច្រើន​លើស​កម្រិត អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅ​លើ សរសៃរ​ខួរក្បាល សរសៃ​ដៃជើង និង​សាច់ដុំ ហើយ​វា​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​សុខភាព​រាង​កាយ​ទាំង​មូល ដែល​ភាគ​ច្រើន​គេសង្កេត​ថា​កើត​មាន​ទៅ​លើ​បុរស​ដែល​មាន​អាយុ​ចាប់​ពី៤០ឆ្នាំ​ឡើង។

    ជំងឺ​រលាក​សរសៃ​ដៃ​ជើង បណ្តាល​មកពី​ការ​ផឹក​ស្រា​ហួស​កម្រិត តែង​មាន​ចេញ​រោគ​សញ្ញា​ដូចជា៖

    -ភាព​ចុក​រួយ​សាច់​ដុំ ឬ​រមួល​ក្រពើ

    -ភាព​ចុះ​ខ្សោយ​នៃ​រាងកាយ ឬអស់​កម្លាំង

    -ភាព​ស្ពឹក ស្រពន់​ដៃ​ជើង

    -ភាព​ក្តៅ​ក្រហាយ​បាត​ដៃ បាត​ជើង

    -ភាពចុះ​ថយ​ទំហំ ឬ​ស្វិត​សាច់​ដុំ។

    មន្ទីរពេទ្យ កាល់ម៉ែត្រ បាន​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​ជំងឺ​រលាក​សរសៃ​ដៃជើង​ប្រភេទ​នេះ គេ​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស និង​ធ្វើ​ការ​វាស់​សរសៃ​ប្រសាទ សាចដុំ​ដោយ​ម៉ាស៊ីន​វ៉ាស់​សរសៃ និង​សាច់ដុំ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម