backup og meta

ឧស្សាហ៍​ឈឺចាប់នៅ​កែងជើង ស្មា អាចជាជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 14, 2021

    ឧស្សាហ៍​ឈឺចាប់នៅ​កែងជើង ស្មា អាចជាជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ

    សរសៃ​ពួរ​ ​ជា​​គ្រោង​សរសៃ​  ដែល​ភ្ជាប់​សាច់ដុំ​ទៅ​កាន់​ឆ្អឹង​។ នៅ​ពេល​ដែល​សាច់ដុំ​របស់​យើង​ហើម​ ឬ​រលាក​ វា​ត្រូវ​បាន​ហៅ​ថា​ជា​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ។​

    មូលហេតុ​បង្ក​

    ជំងឺ​នេះ​កើត​ឡើង​​បណ្ដាល​មក​ពី​ការ​រង​របួស ឬ​ការ​ប្រើប្រាស់​​សាច់ដុំ​សរសៃ​ពួរ​​ហួស​កម្រិត​ ហើយ​ការ​លេង​កីឡា ​ជា​មូលហេតុ​ចម្បង​មួយ​។ មួយ​វិញ​ទៀត វា​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ចូល​វ័យ​ចំណាស់​ ដោយសារ​តែ​សរសៃ​ពួរ​បាត់បង់​ភាព​យឺត ឬ​ការ​កើត​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ជាក់​ស្ដែង ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​កើត​ឡើង​នៅ​ក្នុង​សរសៃ​ពួរ​ណា​មួយ ហើយ​ច្រើន​កើត​ឡើង​ជា​ទូទៅ​ចំពោះ​៖

    • កែង​ដៃ​
    • កែង​ជើង​
    • ជង្គង់​
    • ស្មា​
    • មេ​ដៃ​
    • ក​ដៃ

    តើ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​មាន​អ្វី​ខ្លះ?

    រោគសញ្ញា​នៃ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​អាច​​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​សកម្មភាព ឬ​មូលហេតុ​បង្ក​។ រោគសញ្ញា​ចម្បង​ អាច​រួម​មាន​៖

    • ​ឈឺ​ចាប់​​នៅ​តាម​សរសៃ​ពួរ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​ជិត​សន្លាក់​ឆ្អឹង​​​
    • ឈឺ​ចាប់​នៅ​ពេល​យប់​
    • ឈឺ​ចាប់​​​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​ចលនា ឬ​សកម្មភាព​
    • ​រឹង​​សាច់ដុំ​នៅ​ពេល​ព្រឹក​
    • ហើម​ ជួនកាល​មាន​​កម្ដៅ ឬ​ស្នាម​ក្រហម
    • ​មាន​អារម្មណ៍​ថា​បាក់​ នៅ​ពេល​ធ្វើ​ចលនា​​សរសៃ​ពួរ​។​

    រលាកសរសៃពួរ

    ​​​​​យើង​អាច​ការពារ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​ដោយ​វិធី​ណា​?

    • ជៀសវាង​ធ្វើ​ចលនា​ដដែល​ៗ និង​ប្រើប្រាស់​ដៃ និង​ជើង​​ច្រើន​ហួស​ប្រមាណ
    • ធ្វើការ​កម្ដៅ​សាច់ដុំ​ មុន​នឹង​ធ្វើ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំងក្លា
    • ឈប់​សម្រាក​ជា​​រឿយ​ៗ នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដដែល​ៗ​
    • ជ្រើសរើស​ស្បែក​ជើង​ដែល​ស័ក្ដិសម​សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ
    • ឈប់​សម្រាក​ ឬ​បញ្ឈប់​សកម្មភាព​ភ្លាម​ៗ ប្រសិនបើ​មាន​អារម្មណ៍​ឈឺចាប់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម