backup og meta

ជំងឺ​ទឹក​នោម​ផ្អែម​ អាច​បំផ្លាញ​​សរសៃ​ពួរបាន តើហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2022

    ជំងឺ​ទឹក​នោម​ផ្អែម​ អាច​បំផ្លាញ​​សរសៃ​ពួរបាន តើហេតុអ្វី?

    ​បើ​​មាន​អាការៈ​ឈឺ​ចាប់​នៅ​ពេល​​ធ្វើ​ចលនា​ វា​អាច​បណ្ដាល​មក​ពី​សរសៃ​ពួរ​ ដែល​ភ្ជាប់​សាច់​ដុំ​ទៅ​កាន់​ឆ្អឹង​។ កម្រិត​ជាតិ​​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ក៏​អាច​ជំរុញ​ឲ្យ​មាន​បញ្ហា​សរសៃ​ពួរ​ផង​ដែរ​។​ ពិត​ណាស់​ ​​សរសៃ​ពួរ​ពាសពេញ​រាងកាយ​ រួម​ទាំង​ស្មា​ ដើម​ដៃ​ ក​ដៃ​ ត្រគាក​ ជង្គង់​ និង​ក​ជើង​ ហើយ​សរសៃ​ពួរ​ទាំង​នេះ​ផ្ទេរ​កម្លាំង​ពី​សាច់​ដុំ​ ទៅ​កាន់​ឆ្អឹង​របស់​យើង​ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ចលនា​បាន​។

    យ៉ាង​ណា​មិញ​ បើ​យើង​មិន​អាច​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ទេ​នោះ​ សរសៃ​ពួរ​អាច​ឡើង​ក្រាស់​​ និង​ងាយ​ដាច់​រហែក​ថែម​ទៀត​ផង​។

    ​​​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​សរសៃ​ពួរ​ឈឺចាប់​យ៉ាង​ដូច​ម្ដេច​?

    ការ​​ខូច​សរសៃ​ពួរ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ និង​ប្រភេទ​២​ កើត​ឡើង​ ពីព្រោះ​តែ​សារធាតុ ​advanced glycation end products (AGEs) ដែល​កើត​ឡើង​នៅ​ពេល​ដែល​ប្រូតេអ៊ីន​ ឬ​ជាតិ​ខ្លាញ់​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ជាតិ​ស្ករ​នៅ​ក្នុង​ចរន្ត​ឈាម​។

    ជា​ធម្មតា​ រាងកាយ​​​យើង​បង្កើត​សារធាតុ​ AGEs ​ក្នុង​ល្បឿន​យឺត​ និង​ថេរ។​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជាតិ​ស្ករ​បន្ថែម​នៅ​ក្នុង​ឈាម​​នឹង​បង្កើន​ល្បឿន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃ​ពួរ​។ ជាក់​ស្ដែង​សារធាតុ​AGEs​​អាច​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​របស់​សរសៃ​ពួរ​មាន​ការ​ផ្លាស់ប្ដូរ​ និង​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​វា​ថែម​ទៀត​ផង​។​ នៅ​ពេល​ដែល​សរសៃ​ពួរ​ក្រាស់​ជាង​ធម្មតា វា​នឹង​មិន​អាច​ទប់ទល់​នឹង​ទម្ងន់​ច្រើន​ដូច​ពី​មុន​បាន​ឡើយ​។​

    បញ្ហា​សរសៃ​ពួរ​មួយ​ចំនួន​ដែល​កើត​ឡើង​ ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​មាន​ដូចជា៖

    • គាំង​ស្មា
    • រហែក​សាច់​ដុំ​ត្រង់​ស្មា​
    • បត់​ម្រាម​ដៃ​មិន​កើត​ ឬ​គាំង
    • ជំងឺCarpal Tunnel Syndrome​
    • ជំងឺ​Dupuytren’s contracture

    ជា​ទូទៅ​ការ​ខូច​សរសៃ​ពួរ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​​ឈឺ​ចាប់​ និង​អាច​រារាំង​ដល់​ការ​ធ្វើ​ចលនា​សន្លាក់​របស់​យើង​ផង​ដែរ។​ ទោះ​បី​ជា​យើង​ព្យាបាល​រួច​​ដោយ​ការ​វះកាត់​យ៉ាង​ណា​ក្ដី​ ក៏​សរសៃ​ពួរ​អាច​ដាច់​រហែក​ម្ដង​ទៀត​ដូច​គ្នា។​

    តើ​ការ​ខូច​សរសៃ​ពួរ​អាច​ប៉ះពាល់​ដល់​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​ឬ​ទេ​?

    ​លំហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​​យើង​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ ប៉ុន្តែ​យើង​អាច​នឹង​ពិបាក​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ដែល​សរសៃ​ពួរ​របស់​យើង​ឈឺ​ចាប់​ និង​ចុក​រួយ​។​

    ការ​ខូច​សរសៃ​ពួរ​Achilles នៅ​ខាង​ក្រោយ​កែង​ជើង​ អាច​រឹតត្បិត​ដល់​ចលនា​នៃ​ក​ជើង​ ដែល​អាច​ដាក់​សម្ពាធ​បន្ថែម​នៅ​កណ្ដាល​ប្រអប់​​ជើង​របស់​យើង ដែល​បង្កើន​ឱកាស​នៃ​ការ​ឈឺចាប់​ប្រអប់​ជើង​។​

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ឈឺសរសៃពួរ២

    យើង​អាច​ការពារ​ និង​ព្យាបាល​ការ​ខូច​សរសៃ​ពួរ​ដោយ​របៀប​ណា​?​​​​

    វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​សរសៃ​ពួរ​គឺ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ​ ដោយ​​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​ តាម​រយៈ​របប​អាហារ​ ការ​ធ្វើ​លំហាត់​ប្រាណ​ និង​ការ​ញ៉ាំ​ថ្នាំ​ជា​ប្រចាំ​។​ ប្រសិនបើ​យើង​លើស​ទម្ងន់​ ចូរ​ព្យាយាម​សម្រក​ទម្ងន់​បន្ថែម​ ដើម្បី​ជួយ​​ពង្រឹង​សុខភាព​ ក៏​ដូចជា​បន្ថយ​សម្ពាធ​សរសៃ​ពួរ​ក្នុង​ពេល​តែ​មួយ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម