backup og meta

លំហាត់ប្រាណពត់ខ្លួនងាយៗ ជួយបន្ធូរសាច់ដុំ និងបំបាត់អាការៈឈឺចង្កេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2021

    លំហាត់ប្រាណពត់ខ្លួនងាយៗ ជួយបន្ធូរសាច់ដុំ និងបំបាត់អាការៈឈឺចង្កេះ

    អាការៈឈឺចង្កេះ បណ្ដាលឲ្យយើងឈឺចុកចាប់បរិវេណចង្កេះ និងឆ្អឹងខ្នង ជាបញ្ហាគួរឲ្យរំខានមួយរារាំងដល់ការបំពេញកិច្ចការប្រចាំថ្ងៃរបស់យើង។ ត្បិតតែអាការៈឈឺឆ្អឹងខ្នង មិនចោទជាបញ្ហាសុខភាពធំដុំក៏ពិតមែន ប៉ុន្តែ វាអាចប៉ះពាល់ទៅដល់អារម្មណ៍ និងពិបាកឲ្យយើងផ្ចង់អារម្មណ៍ក្នុងពេលធ្វើការងារ។

    ក្នុងចំណោមដំណោះស្រាយកម្ចាត់បញ្ហាឈឺចង្កេះជាច្រើន យើងអាចអនុវត្តតាមលំហាត់ប្រាណពត់ខ្លួន ឬក្បាច់យូហ្គាខាងក្រោមប៉ុន្មាននេះ ដើម្បីសម្រួលដល់អាការៈឈឺចង្កេះ និងជួយពង្រឹងសុខភាពឆ្អឹងចង្កេះរបស់យើង។

    លំហាត់ប្រាណពត់ខ្លួនជួយដល់អាការៈឈឺចង្កេះ

    ១. ក្បាច់ពត់ខ្លួនដូចឆ្មា

    ក្បាច់ពត់ខ្លួនដូចឆ្មានេះ ជាក្បាច់យូហ្គាដ៏ពេញនិយមមួយសម្រាប់ពត់ចង្កេះ ពត់ខ្នង។ យើងគួរអនុវត្តតាមជំហាននីមួយៗ ដូចជា៖

    ជំហានទី១៖ លុតជង្គង់ចុះ រួចដាក់បាតដៃរាបស្មើនឹងឥដ្ឋ រក្សាខ្នងឲ្យត្រង់

    ជំហានទី២៖ ដកដង្ហើមចូល ពើងទ្រូងចូលក្នុងឲ្យអស់ (ពោល ដូចផតឆ្អឹងខ្នងចូលក្នុង) រួចងើយឡើងលើ

    ជំហានទី៣៖ ដកដង្ហើមចេញ ពើងទ្រូងឡើងលើ ដើម្បីឲ្យឆ្អឹងខ្នងកោងឡើងលើ រួចឱនចុះក្រោម

    ជំហានទី៤៖ ធ្វើចលនានេះ ចុះឡើងៗឲ្យបានច្រើន ៤-៥ដង។

    ឈឺចង្កេះ

    ២. ក្បាច់ផ្អឹបជង្គង់នឹងដើមទ្រូង

    ការផ្អឹបជង្គង់នឹងដើមទ្រូង ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើង។ ជំហានដែលយើងគួរអនុវត្តតាមមានដូចជា៖

    ជំហានទី១៖ គេងឲ្យរាបស្មើនឹងឥដ្ឋ

    ជំហានទី២៖ ទាញជង្គង់ទាំងសងខាងឡើងមកផ្អឹបនឹងដើមទ្រូង

    ជំហានទី៣៖ យកដៃឱបជង្គង់ រួចសង្កត់ថ្នមៗផ្អឹបជង្គង់នឹងដើមទ្រូង

    ជំហានទី៤៖ រក្សាលំនឹងនេះឲ្យបាន១៥វិនាទី សឹមលែងមកដាក់ជើងត្រង់ស្មើ រួចធ្វើក្បាច់នេះ២-៣ដងទៀត។

    ឈឺចង្កេះ

    ៣. ក្បាច់កូនក្មេង

    ក្បាច់កូនក្មេងក៏ជាក្បាច់យូហ្គាដ៏ពេញនិយមមួយទៀត ជួយបន្ធូរភាពតានតឹងសាច់ដុំចង្កេះរបស់យើងដូចគ្នា។ យើងគួរអនុវត្តតាមជំហាននីមួយៗ ដូចជា៖

    ជំហានទី១៖ លត់ជង្គង់ចុះដោយដាក់ជង្គង់ឆ្ងាយពីគ្នា (ធំជាងទំហំត្រគាកបន្តិច) ប្រអប់ជើងស្របគ្នា និងបាត់ដៃរាបស្មើលើឥដ្ឋ

    ជំហានទី២៖ អង្គុយចុះថ្នមៗ ដោយឈោងដៃទៅមុខ ដាក់ថ្ងាសឲ្យរាបស្មើនឹងឥដ្ឋ

    ជំហានទី៣៖ ព្យាយាមទាញសរសៃសសូង ពត់ខ្លួនឲ្យអស់

    ជំហានទី៤៖ រក្សាលំនឹងនេះ២០វិនាទី រួចត្រឡប់ទៅលំនឹងដើមវិញ ហើយធ្វើវា២-៣ទៀត។

    ឈឺចង្កេះ

    ៤. ក្បាច់បង្វិលចង្កេះ

    ក្បាច់បង្វិលចង្កេះ (Supine twist) នេះជាក្បាច់យូហ្គាពេញនិយមមួយទៀតជួយពង្រឹងដល់ឆ្អឹងចង្កេះ និងបំបាត់ការឈឺចាប់ផ្នែកចង្កេះ។ ជំហានដែលយើងគួរអនុវត្តតាមមានដូចជា៖

    ជំហានទី១៖ គេងរាបស្មើលើឥដ្ឋ ត្រដាងដៃទាំងសងខាងឲ្យខ្លួនចេញជារាងអក្សរT

    ជំហានទី២៖ ទាញជង្គង់ទាំងសងខាងឡើងត្រឹមទ្រូង

    ជំហានទី៣៖ រក្សាដៃត្រដាងដដែល រួចបង្វិលជង្គង់ចុះក្រោមទៅខាងឆ្វេង រាបស្មើនឹងឥដ្ឋ

    ជំហានទី៤៖ រក្សាលំនឹងនេះឲ្យបាន២០វិនាទី រួចបង្វិលទៅខាងស្ដាំម្ដង

    ជំហានទី៥៖ ធ្វើចលនានេះឲ្យបាន៤-៥ដង។

    ឈឺចង្កេះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម