សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងមនុស្សយើងគ្រប់រូប។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើននៅខាងក្នុងកោសិកា។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងមនុស្សយើងគ្រប់រូប។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើននៅខាងក្នុងកោសិកា។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅខាងក្រៅកោសិកា ពោលគឺវាស្ថិតនៅក្នុងប្លាស្មាឈាម។ គ្នាយើងគួរដឹងថា ប៉ូតាស្យូមមានតួនាទីសំខាន់សម្រាប់ឲ្យសាច់ដុំទាំងអស់ បូករួមទាំងសាច់ដុំបេះដូង ដំណើរការបានដោយប្រក្រតី។
ជាទូទៅ មានគ្នាយើងច្រើនមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែមិនមានចេញរោគសញ្ញាអ្វីឲ្យដឹងមុនឡើយ។ ចំណែកខ្លះទៀត រោគសញ្ញានៃជំងឺលើសជាតិប៉ូតាស្យូមស្រដៀងជាមួយជំងឺទូទៅមួយចំនួនទៀត។ ស្របគ្នានេះដែរ រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅ គឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។
មួយវិញទៀត ដោយសារតែជាតិប៉ូតាស្យូមសំខាន់សម្រាប់ដំណើរការរបស់សាច់ដុំបេះដូង នៅពេលដែលយើងលើសជាតិប៉ូតាស្យូមខ្លាំង វាអាចធ្វើឲ្យបេះដូងដើរខុសប្រក្រតី បើធ្ងន់ធ្ងរ វាក៏អាចបង្កហានិភ័យដូចជាជំងឺ គាំងបេះដូង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕