backup og meta

បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    បើ​មាន​សញ្ញាទាំងនេះកើតឡើង បញ្ជាក់ថា​គ្នា​យើង​ខ្វះវីតាមីន A ហើយ​

    align=”LEFT”>រាងកាយយើងត្រូវការជាចាំបាច់នូវវីតាមីនដើម្បីដំណើរការសកម្មភាព​ប្រចាំថ្ងៃបានល្អ។ ​វីតាមីន A ដែលមាននៅក្នុងអាហារប្រចាំថ្ងៃបានជួយដល់ប្រព័ន្ធបន្តពូជឲ្យ​កាន់​តែ​ល្អ ភ្នែក និងស្បែក ប៉ុន្តែការប្រឈម​នឹង​ការ​ខ្វះ​វីតាមីននេះក៏អាចកើតឡើងបានដែរ ជាពិសេសកើតទៅលើស្ត្រីមានផ្ទៃពោះ ទារក និងក្មេង​ដែល​កំពុងស្ថិតនៅវ័យលូតលាស់។ អត្ថបទនេះនឹងលើកឡើងនូវសញ្ញាខ្លះៗ​ដែលបង្ហាញថា​រាង​កាយយើង​ទាំងអស់គ្នា​កំពុង​ខ្វះ​វីតាមីន Aហើយ​

    ស្បែកស្ងួត

    វីតាមីន A ជាសមាសធាតុសំខាន់មួយក្នុងរាងកាយដែលជួយក្នុងការជួសជុលជាលិកាស្បែកឡើង​វិញ។ អាការៈដែលគេច្រើនប្រទះឃើញនៅពេលខ្វះវីតាមីន Aគឺ​ eczemaកើតឡើងនៅពេលស្បែក ស្ងួតខ្លាំង ឡើងក្រហម និងរមាស់។

    អត្ថបទពាក់ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ

    ជំងឺខ្វាក់មាន់

    ជំងឺខ្វាក់មាន់នេះក៏ជាអាការៈគេជួបប្រទះញឹកញាប់ដែរ។ គ្នា​យើង​ណា​កើតជំងឺនេះមានការលំបាកក្នុងមើល​នៅពេលងងឹត។

    បញ្ហាមុខឡើងមុន

    ដូចបានលើកឡើងខាងលើថា វីតាមីន A អាចជួយជួសជុលជាលិកាស្បែក ដូច​នេះប្រសិនជាមាន​បញ្ហាខ្វះវីតាមីនA ស្បែកនឹងស្ងួត ហើយ​បែរជាផលិតជាតិខ្លាញ់នៅលើមុខហួសកម្រិតដែលអាចបង្កជាមុន។ ដោយ​ហេតុនេះហើយវីតាមីន A ក៏ត្រូវបានប្រើសម្រាប់ព្យាបាលបញ្ហាមុនដែរ។

    អត្ថបទពាក់ព័ន្ធ៖

    បញ្ហាជាមួយនឹងការបង្កកំណើត

    ប្រសិនជាគ្នា​យើ​ងណា​មានបញ្ហាក្នុងការបង្កកំណើត នេះអាចមកពីកង្វះវីតាមីន A ក៏អាចថាបាន ព្រោះថា​វីតាមីនអA ជាកត្តារួមចំណែកមួយដែរ។ ប្រព័ន្ធ​បន្តពូជទាំងបុរស និងស្រ្តីត្រូវការវីតាមីន A ​ដើម្បីដំណើរការបានល្អ ដូចនេះទទួលទានអាហារដែល​មានវីតាមីននេះច្រើនអាចជួយដល់ការបន្តកំណើត។ បន្ថែមពីលើ​នេះ​ទៀត​ ស្រ្តីមានផ្ទៃពោះគួរ​បញ្ចូលអាហារមានវីតាមីន A ច្រើន ព្រោះការរលូតលាស់កូនមិនបាន​ល្អ​ក៏អាច​បណ្តាល​មកពី​កង្វះ​វីតាមីននេះដែរ។

    របួសត្រូវការពេលយូរក្នុងការជាសះ

    រាងការត្រូវការសារជាតិ Collagen ដើម្បីធ្វើការព្យាបាលមុខរបួសក្នុងរយៈពេលខ្លី ហើយសារជាតិ​នេះ​ត្រូវបានបង្កើតដោយវីតាមីន A។ ប្រសិនយើង​សម្គាល់ថារបួសយើង​ត្រូវការ​ពេលយូរក្នុងការជាសះជាការល្អ​យើង​គួរ​ធ្វើការពិនិត្យថាតើបានទទួល​ទាននូវវីតាមីន Aគ្រប់គ្រាន់ដែរឬអត់។

    ការលូតលាស់យឺត

    អាការៈនេះភាគច្រើនកើតលើទារក និងកុមារ។ វីតាមីន A មានសារៈសំខាន់ណាស់សម្រាប់ស្ត្រីមាន​ផ្ទៃពោះចាប់ពីខែទីបីដល់ទារកមានអាយុ១ឆ្នាំ។ វីតាមីននេះមានតួនាទីសំខាន់ក្នុងការលូតលាស់លើ​ចក្ខុវិញ្ញាណ និងប្រព័ន្ធភាពស៊ាំរបស់ទារក និងកុមារ។

    អត្ថបទពាក់ព័ន្ធ៖

    ភ្នែកស្ងួត

    កង្វះវីតាមីន A បង្កឲ្យមានអាការៈភ្នែកស្ងួត​ ដែលភ្នែកមិនអាចផលិតទឹកភ្នែក និងផ្តល់សំណើមដល់​គ្រាប់ភ្នែក។ ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើឲ្យ​ Corneas ចុះខ្សោយ និងបាត់បង់គំហើញ។

    អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច?

    ដើម្បី​ទទួលបាន​វីតាមីន A គ្រប់​គ្រាន់ គ្នាយើង​គួរ​ទទួលទាន​អាហារដែលមានវីតាមីន Aនេះមានដូចជាស៊ុត ត្រីសាម៉ន ស្ពៃSpinach ដំឡូងជ្វា និងការ៉ុត ជាដើម ដែល អាហារទាំងនេះ​មិនពិបាក​ក្នុង​ការ​រក​នោះទេ​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម