របួសត្រូវការពេលយូរក្នុងការជាសះ
រាងការត្រូវការសារជាតិ Collagen ដើម្បីធ្វើការព្យាបាលមុខរបួសក្នុងរយៈពេលខ្លី ហើយសារជាតិនេះត្រូវបានបង្កើតដោយវីតាមីន A។ ប្រសិនយើងសម្គាល់ថារបួសយើងត្រូវការពេលយូរក្នុងការជាសះជាការល្អយើងគួរធ្វើការពិនិត្យថាតើបានទទួលទាននូវវីតាមីន Aគ្រប់គ្រាន់ដែរឬអត់។
ការលូតលាស់យឺត
អាការៈនេះភាគច្រើនកើតលើទារក និងកុមារ។ វីតាមីន A មានសារៈសំខាន់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះចាប់ពីខែទីបីដល់ទារកមានអាយុ១ឆ្នាំ។ វីតាមីននេះមានតួនាទីសំខាន់ក្នុងការលូតលាស់លើចក្ខុវិញ្ញាណ និងប្រព័ន្ធភាពស៊ាំរបស់ទារក និងកុមារ។
អត្ថបទពាក់ព័ន្ធ៖
ភ្នែកស្ងួត
កង្វះវីតាមីន A បង្កឲ្យមានអាការៈភ្នែកស្ងួត ដែលភ្នែកមិនអាចផលិតទឹកភ្នែក និងផ្តល់សំណើមដល់គ្រាប់ភ្នែក។ ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើឲ្យ Corneas ចុះខ្សោយ និងបាត់បង់គំហើញ។
អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច?
ដើម្បីទទួលបានវីតាមីន A គ្រប់គ្រាន់ គ្នាយើងគួរទទួលទានអាហារដែលមានវីតាមីន Aនេះមានដូចជាស៊ុត ត្រីសាម៉ន ស្ពៃSpinach ដំឡូងជ្វា និងការ៉ុត ជាដើម ដែល អាហារទាំងនេះមិនពិបាកក្នុងការរកនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕