backup og meta

ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានប្រយោជន៍ដល់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 27, 2021

    ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានប្រយោជន៍ដល់សុខភាព

    ប្រសិនបើ​យើង​គិត​ថា ការ​ហាត់ប្រាណដើម្បីឲ្យ​ស្រក​ទម្ងន់ ហើយ​ពេល​ហាត់​មិន​ស្រក បែរជាឈប់​ហាត់​ គឺជា​រឿង​ខុស​ឆ្គងហើយ។ ស្រក​គីឡូ​មិនមែន​ពឹង​លើ​ការ​ហាត់ប្រាណ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ វា​អាស្រ័យ​លើ​របប​អាហារ​ បូក​រួម​ទាំង​ការ​ខិតខំ​ព្យាយាម ទើប​អាច​ទទួល​បាន​រូបរាង​សមសួន និង​សាច់ដុំ​កង់​ៗ​ដូច​អ្នក​អាជីព។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ហាត់​ប្រាណ​មិន​ស្រក តែ​ល្អ​ចំពោះ​សុខភាព​ជាច្រើន​ផ្នែក ព្រម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់ គេង​លក់​ស្រួល។ ក្នុង​នោះ​អ្នក​មាន​ជំងឺ​លើស​សម្ពាធឈាម ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ លើស​ជាតិ​អាស៊ីដ ចុក​រួយ ក ស្មា សុទ្ធតែជួយបានច្រើន ហើយ​ថែមទាំងធ្វើឲ្យ​សាច់​ណែន​មើល​ទៅ​សមសួន។

    វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ធាត់​បើ​ចង់​ស្រក​ត្រូវ​រក​វិធី​ហាត់ប្រាណ និង​អ្នក​ជំនាញ​បង្ហាត់បង្រៀន ព្រម​ទាំង​គ្រប់គ្រងការញ៉ាំ​អាហារ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយត្រូវបង្កើនការញ៉ាំ​បន្លែ ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ទើប​ចាប់ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ។ បើ​អ្នក​មាន​ពេល​វេលា​គ្រប់គ្រាន់​យើងអាច​ធ្វើ​អាហារ​សាឡាដ​ញ៉ាំ កាន់តែ​ឆាប់​ឃើញ​លទ្ធផល ហើយ​ក្រៅ​ពី​របប​អាហារ​ការ​ផឹក​ទឹក​បាន​គ្រប់គ្រាន់ ទើប​ជួយ​អាច​ជួយ​ទ្រទ្រង់​សុខភាព និង​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន។

    ហាត់ប្រាណ

    រាងកាយ​មនុស្ស​ត្រូវការ​ជាតិ​ទឹក​ប្រហែលជា ៦០-៧០ ភាគរយ។ ទឹក​បំពេញ​មុខ​ងារ រក្សា​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ ដូចនេះ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​មិនមែន​ជា​ជម្រើស​ល្អ និង​មិន​បង្កើន​ការ​ដុត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​ឡើយ។

    ជា​ចុងក្រោយ​លោក​បាន​ណែនាំ​ឲ្យ​យើង​ហាត់ប្រាណ​ជា​ប្រចាំ ឬ​ក៏​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​អ្នក​គ្មាន​ពេល​អាច​ធ្វើ​ចលនា និង​កិច្ចការ​ផ្សេង​ៗ ដើម្បី​បញ្ចេញ​ជាតិ​ពុល ញើស​ពី​ក្នុង​រាងកាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម