backup og meta

​មូលហេតុ​​សំខាន់​មួយ​ចំនួន​ បង្ហាញថា​ពេល​ល្ងាច​ជា​វេលា​ល្អ​សម្រាប់​ហាត់​ប្រាណ​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 28, 2020

    ​មូលហេតុ​​សំខាន់​មួយ​ចំនួន​ បង្ហាញថា​ពេល​ល្ងាច​ជា​វេលា​ល្អ​សម្រាប់​ហាត់​ប្រាណ​

    គ្នា​យើង​ដែល​ចង់​បាន​រាង​កាយ​ស្អាត​សម​សួន​​សុខភាព​​ល្អ​ ប្រាកដ​ជា​ចូល​ចិត្ត​ទៅ​ហាត់​ប្រាណ មិន​ថា​ពេល​ព្រឹក​ ឬ​ល្ងាច​។ ប៉ុន្តែ​ថ្មី​​ៗ​នេះ ការ​ស្រាវជ្រាវ​​​​មួយ​​ចំនួន​បាន​ណែ​នាំ​ថា ពេល​ល្ងាច​​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​ហាត់​ប្រាណ​ អ៊ីចឹង​តើ​មាន​មូលហេតុ​អ្វី​ទៅ​?

    ការ​សិក្សា​មួយ​​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា ទីក្រុង Irvineសហរដ្ឋអាមេរិក​ បាន​​តាម​ដាន​នៅ​បន្ទប់​ពិសោធន៍​ ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​១២​នាក់​ អំពី​សកម្មភាព​របស់​ពួក​​គេ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​​បង្ហាញ​​ថា​ មនុស្ស​​សកម្ម​នៅ​ពេល​ថ្ងៃ ពោល​គឺ​ បន្ទាប់​ពី​ម៉ោង​សកម្ម​រួច(ផុត​ម៉ោង​​រៀន​នៅ​សាលា ឬ​ធ្វើ​ការ) ពេល​ល្ងាច​សម្រាប់​មនុស្ស​ជា​ពេល​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រស់​ស្រាយ ដែល​​ការ​ហាត់​ប្រាណ​ពេល​នោះ ធ្វើ​ឲ្យ​អារម្មណ៍​តាន​តឹង តប់​ប្រមល់​ទាំង​ឡាយ​បាន​រសាយ។

    ម្យ៉ាង​​ទៀត​តាម​ការ​​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Chicago សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា ពេល​វេលា​​នា​ពេល​ល្ងាច​ ជា​ពេល​ដែល​សីតណ្ហភាព​រាង​កាយ​​ឡើង​ខ្ពស់​ ហើយ​កម្រិត​គ្លុយ​កូស​ក្នុង​ឈាម​ទាប ជា​​អំណោយ​ផល​ល្អ​សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ​​ដុត​រំលាយ​​​ជាតិ​ខ្លាញ់​នៅ​​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ​ ពោល​គឺ​ការ​ហាត់​ប្រាណ​នោះ​ពុំ​ចាំ​បាច់​ត្រូវ​ការ​​ការ​កម្តៅ​សាច់​ដុំ​ច្រើន​ដូ​ច​នៅ​ពេល​ព្រឹក​នោះ​ឡើយ​។

    ដោយ​ឡែក​​ការ​ស្រាវជ្រាវ​​នា​ឆ្នាំ​២០១៨​កន្លង​ទៅ ទៅ​​លើ​អត្តពលិក​​​បាល់​ទាត់​អាមេរិក​នៃ​ក្រប​ខណ្ឌ National Football League ​បាន​បង្ហាញ​ថា អំឡុង​ពេល​ល្ងាច​(​ចន្លោះ​ពី​ពេល​ម៉ោង ៨ដល់​ម៉ោង​៩​យប់ ជា​ពេល​ដែល​ដំណើរ​​ការ​លេង​​កីឡា​របស់​ពួក​គេ​ធ្វើ​បាន​ល្អ​បំផុត។ លទ្ធផល​នេះ​ក៏​ព្រោះ​តែ​ កីឡាករ​ទាំង​នោះ​បាន​​បញ្ចេញ​​ចំណាប់​អារម្មណ៍ សាច់​ដុំ​​របស់​ពួ​ក​គេ​បត់​បែន​ល្អ ហើយ​ស្មារតី​របស់​ពួក​គេ​ក៏​រឹង​ប៉ឹង​នា​​ថេរវេលា​នោះ​។ ​

    អត្ថបទពាក់ព័ន្ធ៖

    យោង​តាម លោក​​វេជ្ជបណ្ឌិត​ Steven Feinsilver អ្នក​ជំនាញ​សិក្សា​ខាង​សុខភាព​ដំណេក​ នៃ​មន្ទីរ​ពេទ្យ Lenox Hill សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ពួក​យើង​​មុខ​ជា​ដឹង​ថា រាង​កាយ​យើង​ប្រែ​ប្រួល​ ដែល​ឲ្យ​ឃើញ​ត្រឹម​១​ថ្ងៃ។ ជា​មួយ​គ្នា​នេះ អ័រម៉ូន​ក្នុង​រាង​កាយ ក៏​ប្រែ​ប្រួល​ដែរ​ អ័រម៉ូន​លូត​លាស់​​ច្រើន​ផលិត​នៅ​ពេល​យប់ ហើយ​ដោយ​សារ​ការ​ហាត់​ប្រាណ​នា​ពេល​ល្ងាច ជា​ទម្លាប់​មួយ​ពី​ធម្មជាតិ​សម្រាប់​រាង​កាយ ដែល​ធ្វើ​ឲ្យ​រាង​កាយ​​បាន​ទទួល​ដំណេក​ស្ងប់​ស្កល់​ល្អ​នា​ពេល​យប់​។ ដូច​នេះ​ ការ​រត់ហាត់​ប្រាណ លេង​កីឡា នា​ពេល​ល្ងាច​ជា​រឿង​មួយ​ដ៏​ប្រសើរ​។ ​​​​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jan 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម