ស្រីៗ! ធ្លាប់ត្រូវគេហៅថា ថ្នល់ជាតិអត់? និយាយត្រង់ទៅចុះ តិច ឬច្រើន ទោះមិនប្រកាន់ តែបើឮ ច្បាស់ជាខឹងហើយ។ គ្នាយើងខ្លះ ចង់បានសុដន់ធំ មូលក្លុំស្អាត និងទាញទាក់ កុំឲ្យគេបង្អាប់ថា ថ្នល់ជាតិ ហ៊ានចាយលុយទាំងប្រថុយប្រថានទៅលើការប្រើថ្នាំ និងវះកាត់ពង្រីកសុដន់ ចុងក្រោយអាចបង្កជាការសោកស្តាយក៏មាន។ ឈប់បារម្ភទៀត អត្ថបទពិសេសពី “Hello គ្រូពេទ្យ’ ខាងក្រោមនេះ នឹងប្រាប់ពីតិចនិកហាត់ប្រាណខ្លះៗ ជួយឲ្យសុដន់ឡើងធំ ស្អាតទាក់ទាញបាន។
១- ហាត់ប្រាណពង្រីកសុដន់ដោយវិធីណា?
ការហាត់ប្រាណពង្រីកសុដន់ ជាតិចនិកហាត់ប្រាណមួយប្រភេទស្រដៀងទៅនឹងការហាត់ប្រាណយកសាច់ដុំដៃ និងសាច់ដើមទ្រូងសម្រាប់ប្រុសៗអ៊ីចឹងដែរ។ ស្រីៗយើងចង់ហាត់ប្រាណពង្រីកសុដន់ឲ្យធំល្អ ត្រូវការមានដុំដែក Dumbbells ទម្ងន់ស្រាលមួយគូ ប្រហែលពី ១–២ គីឡូក្រាម និងកៅអីទ្រខ្នង (Bench) ឬក៏អាចប្រើបាល់កម្រាលសម្រាប់ហាត់ប្រាណជំនួសក៏បាន។
វិធីហាត់ប្រាណបែបនេះ យើងគួរធ្វើ ១២ ដងក្នុងមួយចលនា ហើយធ្វើគ្រប់ចលនា ឲ្យបាន ២-៣ ដង អំឡុងពេលហាត់ម្តងៗ និងហាត់ឲ្យបាន ៣-៤ ដង/សប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់។
២- ចលនាហាត់ប្រាណទាំង ៤ ជួយឲ្យសុដន់រីកធំ
– ចលនាទី ១ (Dumbbell Bench Press)៖ យើង ត្រូវដេកផ្ងារ ដៃមានកាន់ដុំដែក និងលើកឡើងលើឲ្យត្រង់។ បន្ទាប់មក បន្ទាបដុំដែកឲ្យចុះមកជិតដើមទ្រូង ត្រូវធ្វើម្តងហើយម្តងទៀត ឲ្យបាន ១០ ដង។
អត្ថបទពាក់ព័ន្ធ៖
- វិធីហាត់ប្រាណពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់បានគូទស្អាត
- គន្លឹះសាមញ្ញា តែសំខាន់បំផុតសម្រាប់ប្រុសៗចង់ហាត់យកសាច់ដុំស្អាត
– ចលនាទី ២ (អាវ៉ង់- Pushup)៖ ដៃជើងទាំងអស់ ត្រូវផ្អឹបនឹងកម្រាល ដោយលាស្មាឲ្យខ្ពស់ជាងជើង រួចជើងទាំងពីរផ្អឹបចូលគ្នា។ ខ្លួនត្រូវធ្វើឲ្យត្រង់ដូចបន្ទាត់ ពីក្បាលដល់ចុងជើង ត្រូវបន្ទាបខ្លួនរហូតទ្រូងស្ទើរតែប៉ះនឹងកម្រាល។ រក្សាកែងដៃ នៅមុំ ៤៥ ដឺក្រេ បន្ទាប់មករុញខ្លួនឡើងមកលើវិញ។ ធ្វើម្តងហើយម្តងទៀតឲ្យបាន ១០ដងហើយសម្រាក ៩០ វិនាទី និងហាត់ ១-២ ដងទៀត ចាំចូលដល់ជំហានទី ៣ ។
– ចលនាទី ៣ (Incline dumbbell bench press)៖ ដេកលើកៅអីទ្រខ្នង ដោយទេរប្រហែល ១៥-៣០ ដឺក្រេ ហើយដាក់បាតជើងឲ្យជាប់នឹងដី។ ដៃទាំងពីរកាន់ដុំដែក (Dumbbells) លើកឡើងលើឡើងឲ្យត្រង់ ហើយទម្លាក់ចុះយឺតៗមកត្រឹមទ្រូង។ ធ្វើម្តងហើយ ម្តងទៀត ឲ្យបាន ១០ដង រួមបន្តទៅធ្វើជំហានទី ៤ ដោយមិនចាំបាច់សម្រាកទេ។
– ចលនាទី ៤ (Dumbbell Fly)៖ ដេកផ្ងារនៅលើកៅអីរាបស្មើ ដោយដាក់ជើងកែងនឹងឥដ្ឋ ហើយកាន់ដុំដែក លាតដៃឲ្យស្មើនឹងទ្រូង ហើយចាប់ផ្តើមលើកដុំដែកឡើង ដោយដៃមានកាយវិការដូចជាមេអំបៅកំពុងបកស្លាប។ ត្រូវធ្វើឲ្យបាន ១០ដង ហើយសម្រាក ៩០ វិនាទី ចាំធ្វើជាថ្មីទៀត។
[embed-health-tool-heart-rate]