backup og meta

រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ បើចង់ឲ្យ​ក្រចក​ស្អាត

រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ បើចង់ឲ្យ​ក្រចក​ស្អាត

សម្រស់​ស្រស់​ស្អាត​ អ្នក​ណា​ឃើញ​ក៏​សរសើរ​ គឺ​ជា​អ្វី​ដែល​ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន។​ ពិត​ណាស់​ ការ​ថែទាំ​សម្រស់​​គឺ​ជា​រឿង​ចាំបាច់​បំផុត​ មិនថា​​ផ្នែក​ណា​នៃ​រាងកាយ​នោះ​ទេ​ វា​សុទ្ធសឹងតែ​ជួយ​លើក​សម្រស់​របស់​យើង​ឲ្យ​កាន់​តែ​មាន​ភាព​លេចធ្លោ​ទ្វេដង។​ នៅ​ពេល​ដែល​យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្បែក​មុខ ស្បែក​ខ្លួន​ និង​សក់​ ​យើង​ក៏​​មិន​គួរ​ភ្លេច​ថែទាំ​ក្រចក​ផង​ដែរ​។ ​ម្រាម​ដៃ​ស្រឡូន​ស្អាត​ ត្រូវ​តែ​ជា​គូ​នឹង​ក្រចក​ដែល​មាន​សុខភាព​ល្អ​ និង​រឹងមាំ​ ក៏​ដូចជា​មើល​ទៅ​ស្រស់​ស្អាត​​និង​មាន​របៀប​រៀបរយ​​។

ផ្ទុយ​ទៅ​វិញ​ បើ​យើង​​មិន​ថែទាំ​ក្រចក​ជា​ប្រចាំ​ទេ​នោះ​ វា​នឹង​លេច​ឡើង​នូវ​ចំណុច​​សៗ​នៅ​លើ​ក្រចក​ ឬ​ក៏​មាន​ពណ៌​ខុស​ប្រក្រតី​ ឬ​រហែក​ ក៏​ដូចជា​​ស្លេកស្លាំង​ជា​ដើម​។ ហេតុនេះ​ហើយ​​ ការ​ចំណាយ​ពេល​បន្តិច​បន្តួច​ ដើម្បី​បាន​ក្រចក​ដ៏​ភ្លឺ​ចែងចាំង​ និង​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​ គឺ​ជា​រឿង​ដែល​ចាំបាច់​បំផុត​​សម្រាប់​ស្រី​ៗ​យើង​។

ចំណុច​​គួរ​ធ្វើ​

.​ ផ្ដល់​សំណើម​ដល់​ក្រចក

ក្រចក​ដ៏​ដូច​គ្នា​ទៅ​នឹង​ផ្ទៃ​មុខ​យើង​ដែរ​ ដែល​ត្រូវការ​សំណើម​ជា​ចាំបាច់​។ ការ​ផ្ដល់​សំណើម​នេះ​ នឹង​ធ្វើ​ឲ្យ​ក្រចក​​​ក៏ដូចជា​ស្បែក​គល់​ក្រចក​មាន​សុខភាព​ល្អ និង​ភ្លឺរលោង​ ព្រមទាំង​ជួយ​ការពារ​ក្រចក​ កុំឲ្យ​អោយ​ឆាប់​បាក់​ផង​ដែរ​។

. វីតាមីន​Biotinនិង​ស័ង្កសី

ប្រសិនបើ​ក្រចក​យើង​ឧស្សាហ៍​បាក់​ យើង​គួរ​តែ​ទៅ​​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ប្រភេទ​វីតាមីន​ជំនួយ​ក្រចក​ដូចជា​បាយអូទីន (Biotin) និង​ស័ង្កសី​ ​ដែល​​ជួយ​ឲ្យ​ក្រចក​រឹងមាំ​ និង​ក្រាស់​ល្អ។

ថែក្រចកដៃ

. កុំ​ភ្លេច​ពាក់​ស្រោម​ដៃ​​ពេល​លាង​ចាន

ចូរ​ពាក់​ស្រោម​ដៃ​នៅ​រាល់​ពេល​ដែល​យើង​លាង​សម្អាត​ចាន​។ ពិត​ណាស់​ សារជាតិ​កាត់​នៅ​ក្នុង​សាប៊ូ​លាង​ចាន​ អាច​បំផ្លាញ​ដល់​ក្រចក​ដ៏​ស្រស់​ស្អាត​របស់​យើង​ដោយ​​មិន​ដឹង​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ក្រចក​យើង​ទន់​ ងាយ​បាក់​ និង​ឡើង​ពណ៌​លឿង​ថែម​ទៀត​ផង​។

. សម្លាប់​មេរោគ​ឧបករណ៍​ធ្វើ​ក្រចក​

ឧបករណ៍​ធ្វើ​ក្រចក​ចាំបាច់​ត្រូវ​​តែ​ស្អាត​ និង​មាន​អនាម័យ​​ ដើម្បី​ការពារ​យើង​ពី​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​។ ចូរ​សម្លាប់​មេរោគ​​ក្រោយ​ប្រើ​ ឬ​ផ្លាស់ប្ដូរ​ថ្មី​ជា​ប្រចាំ​។​

​​. អនាម័យ​ក្រចក

នៅ​ពេល​ដែល​យើង​លាង​ដៃ​ ​យើង​​​ក៏​ចាំបាច់​ត្រូវ​លាង​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ​ផង​ដែរ​ ដើម្បី​ជម្រះ​រាល់​ធូលី​ដី​ ​ក៏​ដូចជា​មេរោគ​ផ្សេងៗ​ចេញ​ពី​ក្រចក​។​ ម្យ៉ាង​វិញ​ទៀត​ ការ​កាត់​តម្រឹម​ក្រចក​ជា​ប្រចាំ​ ក៏​ជា​រឿ​ង​ដែល​យើង​មិន​​គួរ​មើល​រំលង​ដែរ​ ព្រោះ​នៅ​ពេល​ដែល​ក្រចក​ខ្លី វា​នឹង​មាន​ភាព​រឹងមាំ​ ព្រម​ទាំង​​មិន​ងាយ​បាក់​​ផង​ដែរ​​។

ចំណុច​មិន​គួរ​ធ្វើ

​​​​​. កុំ​ខាំ​ក្រចក

ស្បែក​គល់​ក្រចក​គឺ​ជា​រនាំង​ការពារ​​បែប​ធម្មជាតិ​មួយ​ ដែល​ធ្វើ​ឲ្យ​ពពួក​ផ្សិត​ និង​បាក់តេរី​មិន​ហ៊ាន​មក​បៀតបៀន​។ ​ប៉ុន្តែ​ បើ​យើង​បំផ្លាញ​រនាំង​នេះ​ដោយ​​ការ​​ខាំ​ក្រចក​ វា​​អាច​នឹង​ធ្វើ​ឲ្យ​រាងកាយ​​​​យើង​ឆ្លង​មេរោគ​ និង​ឧស្សាហ៍​មាន​ជំងឺ​ផ្សេង​ៗ​។

. កុំ​​ទាញ​សាច់​ដុះ​នៅ​គល់​ក្រចក​ចេញ

ស្រីៗ​យើង​ខ្លះ​ចូលចិត្ត​ទាញ​សាច់​ដុះ​នៅ​គល់​ក្រចក​ចេញ​ភ្លាម​ៗ​ ដោយ​ដៃ​ផ្ទាល់​។​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ ​នឹង​អាច​ធ្វើ​ឲ្យ​ជាលិកា​ដែល​នៅ​រស់​ដាច់​ទៅ​ជាមួយ​ ដែល​បណ្ដាល​ឲ្យ​ចេញ​ឈាម​​ថែម​ទៀត​ផង​។ ចូរ​ប្រើ​កន្ត្រៃ​កាត់​ក្រចក​ជំនួស​វិញ​ ​បើ​អ្នក​មិន​ចង់​ឲ្យ​ឆ្លង​មេរោគ​តាម​សាច់​ដែល​ដាច់​ចេញ​ឈាម​​ទេ​នោះ​។

. កុំ​ប្រើ​​ទឹក​ជូត​ក្រចក​ញឹកញាប់​ពេក

​​​​​​ការ​ប្រើ​ទឹក​ជូត​ក្រចក​ញឹកញាប់​ពេក​ វា​នឹង​ធ្វើ​ឲ្យ​ក្រចក​ខ្សោយ​ និង​ងាយ​បាក់​។ ដូចនេះ​ យើង​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​ទឹក​ជូត​ ក៏​ដូចជា​ជ្រើសរើស​ទឹក​ជូត​ក្រចក​​ណា​ដែល​គ្មាន​ជាតិ​អា​សេ​តូន។ ​​​

​​​. កុំ​ភ្លេច​លាប​ទឹក​រលោង​​ មុន​ពេល​លាប​​ថ្នាំ​ក្រចក

ការ​លាប​ទឹក​រលោង​ គឺ​ជា​ជំហាន​មួយ​ដែល​ចាំបាច់​បំផុត​។ ប្រសិនបើ​​យើង​លាប​ថ្នាំ​ក្រចក​ផ្សេង​យក​​តែ​ម្ដង​ វា​នឹង​​ធ្វើ​ឲ្យ​ក្រចក​យើង​ក្លាយ​ទៅ​ជា​ពណ៌​លឿង​ ឬ​ប្រផេះ​។

.​ កុំ​ប្រើ​ប្រដាប់​រូស​ក្រចក​រួម​គ្នា

​​​ពពួក​បាក់​តេរី​ និង​មេរោគ​ផ្សេង​ៗ​ តែង​តែ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រដាប់​រូស​ក្រចក​ ដូចនេះ​ ការ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​​ក្រចក​របស់​អ្នក​ដទៃ​ គឺ​ប្រៀប​ដូចជា​ផ្ទេរ​យក​នូវ​បាក់​តេរី​ទាំង​នោះ​ចូល​ក្នុង​រាងកាយ​របស់​យើង​​ដូច្នោះ​ដែរ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.zoomtventertainment.com/beauty/nails/article/10-dos-and-donts-to-help-you-keep-your-nails-healthy/617440

​​​https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/nails/art-20044954

https://www.shape.com/lifestyle/beauty-style/5-dos-and-donts-strong-healthy-nails

កំណែ​ប្រែបច្ចុប្បន្ន

16/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកមាន​ទម្លាប់ខាំក្រចកគួរកែប្រែទៅ ប្រយ័ត្នជួបបញ្ហាទាំងនេះ

មានបញ្ហាកប់ត្រចៀកក្រាញ់ គួរទៅរកពេទ្យ ឬជាងធ្វើក្រចក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម