backup og meta

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2020

    ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

    មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មកពីមេជីវិតឈ្មោលមិន​ប្រក្រតី ឬខូចគុណភាព។

    ​បើតាមសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បើ​ប្រុស​ៗ​ចូលចិត្ត​នៅ​បរិយាកាស​ក្ដៅ ហប់​ត្រង់​បរិមាណ​ពងស្វាស​នោះ អាច​ធ្វើឲ្យ​ងាប់​មេ​ជីវិត ឬ​មេ​ជីវិត​ឈ្មោលគ្មាន​គុណភាព​ជាដើម។ លោក​បាន​បន្ថែម​ថា បុរស​មាន​សមត្ថភាព​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ គឺ​អាស្រ័យ​លើ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ និង​របប​អាហារល្អ។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ត​ទៀត​ថា បុរស​ៗ​ដែល​ចូលចិត្ត​ស្លៀក​ខោ​រឹប​តឹង​ខ្លាំង​ពេក បង្ក​ឲ្យ​ងាប់​មេ​ជីវិត​ឈ្មោល​បាន។ លោក​បាន​បកស្រាយ​ថាស្លៀក​ខោ​តឹង​ៗ អាច​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ត្រង់​បរិវេណ​ពងស្វាស​កើន​កម្ដៅ​ហប់ ស្អុះស្អាប់ រហូត​ដល់​រលាក​ក៏​មាន ដែល​នោះ​មូលហេតុ​ចម្បងក្នុង​ការ​បំផ្លាញមេ​ជីវិត​ឈ្មោល​​។ ជាទូទៅ​ពងស្វាស​គួរ​តែ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ជាង​កម្ដៅ​រាងកាយ​មនុស្ស ទើប​វា​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ទាំង​បរិមាណ និង​គុណភាព​។

    សុខភាពបុរស

    ប្រដាប់​ភេទ​បុរស ត្រូវ​ការ​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​មាន​គុណ​ភាព តែ​បើ​ស្លៀក​សម្លៀកបំពាក់​ដែល​ដាក់​សម្ពាធ​ខ្លាំង​ពេក វា​បណ្ដាល​ឲ្យ​ខ្សោយ​ទៅ​វិញ។ មួយ​វិញ​ទៀត​ការ​ងូត​ទឹក​ក្ដៅ ក៏​អាច​ជា​មូលហេតុ​នាំ​ឲ្យ​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ ដូចនេះ​បុរស​ត្រៀម​ខ្លួន​ធ្វើជា​ប៉ា​ៗ​របស់​គេ គួរតែ​ប្ដូរ​ទម្លាប់​ងូត​ទឹក​ក្ដៅ ត្រាំ​ទឹក​ក្ដៅ ស្ទីម សូណា ឬ​ឆ្ពុង​ខ្លួន ព្រោះ​ការ​ធ្វើ​បែប​នោះ​ទំនង​ជា​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ ឬ​បាត់បង់​គុណភាព។

    សាស្ត្រាចារ្យ​ផ្នែក​សម្ភព​រោគ​ស្ត្រី​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ភ្នំពេញ បាន​ណែនាំ​បុរស​ដែល​មាន​បញ្ហា​ខ្វះ​ចំនួន​មេ​ជីវិត​គួរតែ​កាត់បន្ថយ​សកម្មភាព​ស្ទីម និង​សូណា ឬ​ផ្អាក​តែ​ម្ដង។ មួយ​វិញ​ទៀត​សកម្មភាព​ជិះកង់​ជាប្រចាំ ព្រោះ​ការ​អង្គុយ​ជាប់​នឹង​កែបកង់​យូរ​ពេក ក៏​ជា​ការ​កម្ដៅ​ពងស្វាស​ឲ្យ​ក្ដៅ​ជាប់​ជានិច្ច​ដែរ ព្រោះ​កែប​ផលិត​ពី​ជ័រ បូក​រួម​សម្លៀកបំពាក់​ត្រូវ​ស្លៀក​នោះ​តឹង​រឹប ហើយ​ស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅ​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម