ជំងឺកុមារ

ចំណេះដឹងទូទៅ

ជំងឺកុមារ

ជំងឺថ្លើមចម្លែក​មួយកើតលើកុមារ អាចបណ្តាលឲ្យខូចសរីរាង្គតែម្តង

មន្ត្រី​សុខាភិបាល​នៅ​ក្នុង​ប្រទេស​​មួយ​ចំនួន​កំពុង​បើក​ការ​ស៊ើបអង្កេត​​លើ​ករណី​​ចម្លែក​នៃ​ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​មួយ​ដែល​កើត​លើ​កុមារ​ និង​យល់​ថា​ជំងឺ​នេះ អាច​ទាក់ទង​នឹង​ប្រភេទ​វីរុស​​នៃ​ជំងឺ​ផ្ដាសាយ។ ចក្រភព​អង់គ្លេស​បាន​នឹង​កំពុង​ស៊ើបអង្កេត​លើ​ករណី​​ចំនួន​៧៤ ចំពោះ​កុមារ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ។ ករណី​ស្រដៀង​គ្នា​នេះ​ដែរ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ និង​ប្រទេស​អៀរឡង់​ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាម​ៗ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កុមារ​​ដែល​ឆ្លង​ជំងឺ​​នេះ​មិន​ត្រូវ​បាន​រក​ឃើញ​ថា​មាន​​វីរុស​ធម្មតា​ដែល​កើត​លើ​អ្នក​ជំងឺ​រលាក​ថ្លើម​ឡើយ នេះ​មាន​ន័យ​ថា​មូលហេតុ​បង្ក​នៃ​ជំងឺ​ថ្លើម​មួយ​នេះ ​​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​កុមារ​មួយ​ចំនួន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ថ្លើម​ លោក Graham Cooke សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៅ​មហាវិទ្យាល័យ​ Imperial College London ​បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ថ្លើម​កម្រិត​ស្រាល​កើត​ឡើង​ជា​ទូទៅ​ចំពោះ​កុមារ ប៉ុន្តែ​អ្វី​ដែល​​លោក​​បាន​ឃើញ​នៅ​ពេល​នេះ គឺ​មាន​ភាព​ខុស​គ្នា​។ លោក​បាន​បន្ថែម​ថា កុមារ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មួយ​ចំនួន​ ត្រូវ​ការ​ការ​ថែទាំ​ពី​អ្នក​ឯកទេស​នៅ​ផ្នែក​ជំងឺ​ថ្លើម​ និង​មួយ​ចំនួន​ទៀត​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ថ្លើម​តែ​ម្ដង​។ [embed-health-tool-due-date] រោគសញ្ញា​​មិន​គួរ​​មើល​រំលង​ ពិត​ណាស់​ ថ្លើម​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​បំបែក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ចូល​ទៅ​ក្នុង​រាងកាយ​ ជា​តម្រង​​ឈាម​ និង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​។ យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កុមារ​ឆ្លង​ជំងឺ​ថ្លើម​ដ៏​ចម្លែក​​នេះ កុមារ​​នឹង​មាន​រោគសញ្ញា​ដូច​ជា​៖ ជំងឺ​ខាន់​លឿង​ រាករូស និង​ ឈឺ​ពោះ​ វីរុស​ចម្លែក​នេះ​មិន​ស្ថិត​ក្នុង​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​បាន​ច្រាន​ចោល​វីរុស​រលាក​ថ្លើម​ប្រភេទ​A,B,C និង​E ដែល​ជា​​ទូទៅ​បង្ក​ឲ្យ​មាន​ជំងឺ​ប្រភេទ​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មន្ត្រី​ជំនាញ​​បាន​កត់សម្គាល់​ថា​ មាន​ការ​រាលដាល​ថ្មី​ៗ​នៃ​ពពួកវីរុស​Adenoviruses ដែល​ជាប់​ទាក់ទង​នឹង​រោគសញ្ញា​​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដូចជា​ គ្រុន​ក្ដៅ ឈឺ​ក និង​ភ្នែក​ក្រហម​ ហើយ​ជំងឺ​នេះ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​ថ្លើម​ដែល​កើត​លើ​កុមារ​ ជា​ពិសេស​​ចំពោះ​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​។ អត្ថបទគួរអាន៖ ហេតុផល ៤ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ