backup og meta

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?(វីដេអូ)

គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?(វីដេអូ)

យើង​ធ្លាប់​ឮ​ញឹក​ញាប់​អំពី​ជំងឺ​គ្រុនឈាម ចំណែក​ជំងឺ​គ្រុន​ឈីក​វិញ​មិន​សូវ​កើត​មាន​ប៉ុន្មាន​ទេ តែ​តាម​ពិត​ទៅ ជំងឺ​ទាំង​២​នេះ​បង្ក​ឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​ដូច​គ្នា។ តើ​ជំងឺ​ទាំង​២​នេះ មាន​ចំណុច​ដូចគ្នា​ត្រង់​ណា​ខ្លះ? ហើយ​មួយ​ណា​ធ្ងន់ធ្ងរ​ជាង?

១. ជំងឺ​គ្រុន​ឈាម

ជំងឺ​គ្រុនឈាម​បណ្តាល​ពី​វីរុស​គ្រុនឈាម ដែល​ចម្លង​តាម​មូស​ខ្លា​ញី​ខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុន​ឈាម​មាន ៤ប្រភេទ និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​កុមារ​កើត​ញឹក​ញាប់​ជាង​គេ។ គ្រុនឈាម​ភាគច្រើន​ជា​ប្រភេទ​ស្រាល តែ​បើ​ជា​ប្រភេទ​ធ្ងន់ អាច​បះពាល់​ដល់​ជីវិត ជា​ពិសេស​ដែល​ទទួល​ការ​ព្យាបាល​មិន​ត្រឹមត្រូវ ការ​ប្រើ​ថ្នាំ​អាស្ពីរីន​ដើម្បី​ព្យាបាល ឬ​ក៏​មាន​ការ​យឺត​យ៉ាវ​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖

– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ

– មុខក្រហម

– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ

– ចង់ក្អួត ឬក្អួត

– ឈឺពោះ

– ឈឺសាច់ដុំ និងសន្លាក់ដៃជើង

– មានស្នាមអុចៗក្រហមលើស្បែក

– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

២. ជំងឺគ្រុនឈីក

ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖

– គ្រុនក្តៅ ៣-៤ ថ្ងៃ

– ឈឺ​សន្លាក់​ឆ្អឹងឆ្អឺង​កន្លែង

– មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក ដូច​កើត​ស្អូច ឬ​កញ្រឹល។

បើ​តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំងឺ​ទាំង២​នេះ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ស្រដៀង​គ្នា គឺ​ក្តៅ​ខ្លួន ចេញ​កន្ទួល ឬ​អុច​ក្រហម​លើ​ស្បែក ហើយ​បើ​ប្រៀប​ធៀប​រវាង​ជំងឺ​ទាំង​២​នេះ ជំងឺ​គ្រុន​ឈាម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​គ្រុន​ឈីក។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ គុយ ធារិត

ត្រួតពិនិត្យដោយ ចាន់ វុត្ថា

បច្ចុប្បន្នភាពដោយ៖ ចាន់ វុត្ថា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?


ត្រួតពិនិត្យដោយ

ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម