backup og meta

ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

    យើង​ដឹង​ហើយ​ថា ជំងឺ​គ្រុន​ឈាម កើត​ឡើង​បាន​ទាំង​លើ​កូន​ក្មេងៗ និង​មនុស្ស​ចាស់ ហើយ​ស្ត្រី​ពពោះ​រឹត​តែ​មាន​គ្រោះ​ថ្នាក់​បើ​កើត ព្រោះ​អាច​ចម្លង​ទៅ​កូន​ក្នុង​ផ្ទៃ​បាន។ បើ​ស្ត្រី​ពពោះ កើត​ជំងឺ​គ្រុន​ឈាម វា​មិន​ត្រឹម​នាំ​ទុក្ខ​ដល់​ម៉ាក់​ៗ​ទេ កូន​នៅ​ក្នុង​ផ្ទៃ​ក៏​អាច​ជួប​បញ្ហា​ធ្ងន់​ដូច​គ្នា។

    ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី លើក​ឡើង​ថា បើ​ម៉ាក់​ៗ​ពពោះ មាន​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ មាន​ន័យ​ថា ម៉ាក់ៗ​កើត​ជំងឺ​គ្រុនឈាម​ហើយ។ ប៉ុន្តែ បើ​ម៉ាក់ៗ​ពពោះ​ឈឺ​គ្រុន​ឈាម វិវត្ត​ដល់​កម្រិត​ធ្ងន់ធ្ងរ ហៅ​ថា​  Dengue Hemorrhagic Fever  (DHF) ដែល​មាន​រោគ​សញ្ញា​ដូច​ជា ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដក​ដង្ហើម មាន​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ ឬ​នៅ​ពី​ក្រោម​ស្បែក។​

    ចុះ​បើ​ម្ដាយ​កើត​គ្រុន​ឈាម អាច​នាំ​ទុក្ខ​ដល់​កូន​ក្នុង​ផ្ទៃ​ម៉េច​ខ្លះ?

    ក្នុង​ករណី​ដែល ម៉ាក់ៗ​វិវត្ត​ដល់​ជំងឺ​គ្រុន​ឈាម​ប្រភេទ​ធ្ងន់ធ្ងរ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ។ ចំណែក​ករណី​ខ្លះ​ទៀត អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា៖

    ដ្បិត​តែ​ជំងឺ​គ្រុន​ឈាម អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ក្រោយ ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ​ក៏​ពិត​មែន​ដូចជា ញ៉ាំ​ទឹក​ឲ្យ​ច្រើន គេង​បាន​គ្រប់​គ្រាន់ និង​លេប​ថ្នាំ​បន្ថយ​គ្រុន​ក្ដៅ និង​បន្ថយ​អាការៈ​ឈឺ​ចាប់​ប៉ុណ្ណឹង​ឯង។ ប៉ុន្តែ​ថ្នាំ​មួយ​ចំនួន​អាច​រំខាន​ដល់​គភ៌​ក្នុង​ផ្ទៃ ដូច​នេះ​ម៉ាក់ៗ​ត្រូវ​ពិគ្រោះ​ពី​ផល​ប៉ះពាល់ និង​វិធី​ដោះ​ស្រាយ​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    ក្ដៅខ្លួន

    ប៉ុន្តែ បើ​ក្នុង​រយៈ​ពេល​២៤​ម៉ោង ម៉ាក់​ៗ​មាន​អារម្មណ៍​ថា​មិន​ស្រួល (ឧ.ចង់​ក្អួត ឬ​ចុក​ពោះ​ខ្លាំង) ម៉ាក់​ៗ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​​ភ្លាម ចៀស​វាង​កើត​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

    យោង​តាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង CDC អាមេរិក ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​គ្រុនឈាម​នេះ​បាន​ដោយ​៖

    – ប្រើ​ថ្នាំ​ការពារ​សត្វ​ល្អិត​ដែល​មាន​គុណភាព

    – ស្លៀក​សម្លៀក​បំពាក់​ជិតៗ (អាវ​ដៃ​វែង ខោ​ជើង​វែង)

    – បិទ​ទ្វារ ឬ​បង្អួច​ឲ្យ​ជិត និង​ប្រើ​ម៉ាស៊ីន​ត្រជាក់ (បើ​អាច)

    – ធ្វើ​តាម​ការ​ណែនាំ កម្ចាត់​សំបុក​មូស​ខ្លា។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម