ជំងឺរលាកខួរក្បាល កើតឡើងដោយសារការឆ្លងវីរុស បាក់តេរី ការប្រើប្រាស់ថ្នាំ ឬប្រព័ន្ធការពាររាងកាយដំណើរការខុសប្រក្រតី។ ដោយជំងឺនេះ គឺជាជំងឺកម្រនិងជារឿយៗអាចនឹងមានលក្ខណៈធ្ងន់ធ្ងរដែលត្រូវការការព្យាបាលឲ្យបានពេលវេលា។
១.តើជំងឺរលាកខួរក្បាលប៉ះពាល់ដល់រាងកាយយ៉ាងដូចម្ដេច?
ជំងឺរលាកខួរក្បាល អាចបណ្ដាលឲ្យ ក្ដៅខ្លួន ឈឺក្បាល និងឈឺកញ្ចឹងក។ ជំងឺនេះក៏អាចប៉ះពាល់ដល់មុខងារខួរក្បាល ដែលជាហេតុនាំឱ្យមានការ ភ័ន្តភាំង និងការផ្លាស់ប្ដូរអាកប្បកិរិយា។ ក្នុងករណីខ្លះរោគសញ្ញារលាកខួរក្បាលអាចធ្វើឲ្យមានការភ្លេចភ្លាំងរយៈពេលយូរបន្ទាប់ពីជាពីជំងឺ។
២.តើជំងឺរលាកខួរក្បាលខុសគ្នាពីជំងឺរលាកស្រោមខួរយ៉ាងដូចម្ដេច?
ករណីទាំងពីរនេះមិនសូវមានទេ ប៉ុន្តែប្រសិនបើមានអាចនឹងបង្កជារោគសញ្ញាធ្ងន់ធ្ងរ។ ចំណុចសំខាន់ខុសគ្នាមួយចំនួនគឺ៖
- ជំងឺរលាកខួរក្បាលច្រើនកើតឡើងនៅក្នុងខួរក្បាល។
- ជំងឺរលាកស្រោមខួរក្បាលច្រើនប៉ះពាល់ដល់ស្រោមខួរដែលជាស្រទាប់ស្ដើងនៃជាលិកាការពារខួរក្បាលនិងខួរឆ្អឹងខ្នង។
៣.មូលហេតុបង្ក
ជំងឺរលាកខួរក្បាលអាចបង្កឡើងដោយមូលហេតុច្រើនរួមមាន៖
- វីរុស៖ ការឆ្លងពី រើម ឬ enteroviruses
- បញ្ហាប្រព័ន្ធការពាររាងកាយ៖ ប្រព័ន្ធការពាររាងកាយអាចវាយលុកខួរក្បាល ដោយបង្កឱ្យមានជំងឺរលាកខួរក្បាលបាន។
- បាក់តេរី និងប៉ារ៉ាស៊ីត៖ ក្នុងករណីកម្រ មេរោគទាំងនេះអាចបង្កឱ្យមានជំងឺរលាកខួរក្បាលដោយសារ បាក់តេរី។
៤.រោគសញ្ញា
គ្នាយើងអាចនឹងមានរោគសញ្ញារាងកាយនិងសរសៃប្រសាទ។
– រោគសញ្ញារាងកាយអាចមាន៖
- គ្រុន
- ឈឺក្បាល
- ឈឺសន្លាក់
- ខ្សោយសាច់ដុំ
- ចង្អោរ
- រឹងក
– រោគសញ្ញានៃជំងឺរលាកខួរក្បាលលើប្រព័ន្ធប្រសាទអាចមាន៖
- ការផ្លាស់ប្ដូរឥរិយាបថ
- វង្វេងវង្វាន់
- ពិបាកក្នុងការនិយាយ ឬផ្លាស់ទី
- សន្លប់
- បញ្ហានៃការចងចាំ
- ប្រកាច់
- ចាញ់ពន្លឺ
៥..តើពេលណាយើងគួរទៅជួបជាមួយគ្រូពេទ្យ?
ប្រសិនបើគ្នាយើងមានការសង្ស័យគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ ដើម្បីបានឱកាសជាសះស្បើយលឿនដែរ។ ក្នុងករណីសន្លប់ ឬប្រកាច់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់។
[embed-health-tool-bmi]