backup og meta

ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 06, 2020

    ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំង COVID-19 លើ​មនុស្សដំណាក់កាលទី៣ សប្ដាហ៍ក្រោយ

    ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ចាប់ផ្ដើម​តេស្ដ​វ៉ាក់សាំង COVID-19 ​លើមនុស្ស​ដំណាក់​កាល​ទី​៣​នៅ​សប្ដាហ៍​ក្រោយ ដែលវ៉ាក់សាំងនេះ​​ បង្កើត​​ដោយ​ក្រុមហ៊ុនចិន​ Sinovac Biotech ​​។

    សារព័ត៌មានCNA បានចុះផ្សាយ​នៅ​ថ្ងៃទី៦ ខែ​សីហា នេះថា​ ​វ៉ាក់សាំង COVID-19 នេះ​គឺ​ជា​​ការ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​​ Bio Farma របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន Sinovac Biotech របស់ចិន។ ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង​នេះ​គឺ​បន្ទាប់ពី​ប្រ​ទេសឥណ្ឌូណេស៊ី​​មាន​​ករណី​ឆ្លង​នៅ​ប្រទេស​កើន​ឡើង​។

    ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៃ​វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និងត្រូវការ​​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១ ៦២០​នាក់​អាយុ​ចន្លោះ​១៨​ទៅ​៥៩​ឆ្នាំ។ ក្នុង​ការ​តេស្ដ​សាកល្បង​នេះ អ្នក​ចូលរួម​ពាក់កណ្ដាល​នឹង​ទទួល​បាន​វ៉ាក់សាំង​ក្នុង​រយៈពេល​៦​ខែ និង​​អ្នក​នៅ​សល់​ទទួល​បាន​ថ្នាំ​បញ្ឆោត (Placebo)។ បច្ចុប្បន្ន​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ចំនួន ៨០០​នាក់​ហើយ។

    លោក Erick Thohir មន្ត្រី​សហគ្រាសឱសថ​របស់​​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន Bio Farma នឹង​ត្រៀម​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ ២៥០លានដូស​​ក្នុង​មួយ​ឆ្នាំ​នៅ​ចុង​ឆ្នាំនេះ​ប្រសិនជា​វ៉ាក់សាំង​ Sinovac នេះ​ទទួល​បាន​ជោគជ័យ។

    គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង ១១ម៉ឺន​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយជាង​៧ម៉ឺននាក់ និង​អ្នក​ស្លាប់ ៥៥២១នាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម