ស្ត្រីជនជាតិអេស្ប៉ាញម្នាក់ត្រូវបានឃាត់ខ្លួននៅឆ្នេរសមុទ្រ La Zurriola នៃប្រទេសអេស្ប៉ាញក្រោយពីជិះស្គីលើទឹកខណៈដែលរូបនាងមានជំងឺ COVID-19។
ស្ត្រីជនជាតិអេស្ប៉ាញម្នាក់ត្រូវបានឃាត់ខ្លួននៅឆ្នេរសមុទ្រ La Zurriola នៃប្រទេសអេស្ប៉ាញក្រោយពីជិះស្គីលើទឹកខណៈដែលរូបនាងមានជំងឺ COVID-19។

ស្ត្រីរូបនេះត្រូវបានគេឃាត់ខ្លួនពីបទឧក្រិដ្ឋនៃការមិនស្តាប់បង្គាប់ក្រោយពីគេរាយការណ៍ថានាងមិនអើពើលើប៉ូលីសដែលបានបញ្ជាឲ្យនាងបញ្ឈប់ការជិះស្គីលើទឹកជាច្រើននាទីមុននឹងនាងត្រលប់មកច្រាំងវិញ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាស្ត្រីខាងលើនេះជាអ្នកសង្គ្រោះបន្ទាន់នៅលើឆ្នេរផងដែរ ហើយអ្នករួមការងារជាមួយនាងគឺជាទូរស័ព្ទទៅប៉ូលីសក្រោយពីឃើញនាងជិះស្គីលើទឹក។
ស្ត្រីខាងលើនឹងត្រូវទទួលការពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់ការបំពានច្បាប់កំណត់នៃការធ្វើចត្តាឡីស័កដែលអាចត្រូវបង់ប្រាក់ពិន័យរហូតដល់ ៧ ១៣៤ដុល្លារសហរដ្ឋអាមេរិក។ ម៉្យាងទៀត បើគេរកឃើញថានាងបានចម្លងវីរុសកូរ៉ូណាទៅអ្នកដទៃតាមរយៈសកម្មភាពរបស់នាង ប្រាក់ពិន័យអាចនឹងច្រើនជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៥ ខែកញ្ញា ប៉ូលីសក៏បានឃាត់ខ្លួនអ្នកចូលរួមបាតុកម្មតាមដងផ្លូវដែលមិនបានពាក់ម៉ាស់។ អ្នកដែលត្រូវឃាត់ខ្លួនទាំងនោះត្រូវបង់ប្រាក់ពិន័យចន្លោះពី ៣៣៦-៦៩៣ដុល្លារអាមេរិក។
គួរបញ្ជាក់ថាបច្ចុប្បន្នមានវ៉ាក់សាំងជំងឺ COVID-19 ចំនួន៦ កំពុងស្ថិតក្នុងការតេស្ដសាកល្បងដំណាក់កាលទី៣ ដោយមានវ៉ាក់សាំង៣ ផលិតដោយក្រុមហ៊ុន Sinovac វិទ្យាស្ថានផលិតផលជីវសាស្ត្រអ៊ូហាន និងSinopharm របស់ប្រទេសចិន ហើយបីទៀតបង្កើតដោយសាកលវិទ្យាល័យ Oxford ក្រុមហ៊ុន Moderna និងក្រុមហ៊ុន BioNTech។
គិតមកថ្ងៃនេះ ចំនួនអ្នកឆ្លងជុំវិញពិភពលោកជាង២៧លាននាក់ ក្នុងនោះអ្នកជាសះស្បើយជាង១៩លាននាក់ និងអ្នកស្លាប់៩សែននាក់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/news/article-8708863/Coronavirus-infected-female-surfer-dragged-away-Spanish-beach-hazmat-wearing-officials.html
https://news.cgtn.com/news/2020-08-07/Six-COVID-19-vaccine-candidates-in-phase-3-trials-3-from-China-WHO-SKLR0O8auQ/index.html
កំណែប្រែបច្ចុប្បន្ន
09/09/2020
អត្ថបទដោយ ថាត់ រ័ត្នមូនីតា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ