នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនដំណឹងស្ដីពីការក្រើនរំលឹកដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្ត្រតាមកុំព្យូទ័រ ឲ្យបានត្រឹមត្រូវទៅតាមសារាចរណែនាំលេខ ០៤១ អបស/មព របស់ក្រសួង។
ក្នុងនោះដែរ ក្រសួងសុខាភិបាលបានបន្តថា រយៈពេលកន្លងមកនេះ មានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងស្ដីពីការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។ ដោយឡែក នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រមធ្វើតាមការណែនាំរបស់ក្រសួង ក្នុងការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បូនខ្នាតវេជ្ជសាស្ត្រ។
ក្រសួងសុខាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនេះទេ នឹងត្រូវផាកពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ (ប្រាំលានរៀល) ឬដកយកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀតឡើយ។
[embed-health-tool-bmi]