រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកពិធីរៀបការ និងបុណ្យផ្សេងៗបណ្តោះអាសន្ន
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីរៀបការ ជប់លៀង និងជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី ១០ មីនានេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងលិខិតជម្រាបមកអភិបាល នៃគណៈអភិបាលក្រុង និងស្រុកទាំង៧ បានបញ្ជាក់មូលហេតុនៃការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីរៀបការ ជប់លៀង និងជួបជុំផ្សេងៗ ថានោះថា ដោយសារស្ថានភាពបច្ចុប្បន្នជំងឺកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាន និងកំពុងរីករាលដាលគួរព្រួួយបារម្ភ។