ថ្វីបើអ្នកឆ្លងកូវីដ១៩ ភាគច្រើនអាចទទួលបានការព្យាបាល និងជាសះស្បើយវិញមែន តែទាំងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) អាមេរិក និងអង្គការសុខភាពពិភពលោក បានអះអាងថាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចមានផលប៉ះពាល់រយៈពេលវែងលើរាងកាយដែរ។
បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក ផលប៉ះពាល់លើរាងកាយក្នុងរយៈពេលវែងក្រោយជាសះស្បើយពីជំងឺកូវីដ១៩ អាចថាជាករណីមិនសូវកើតមាន ប៉ុន្តែថាក៏បានកើតលើអ្នកបានជាសះស្បើយមួយចំនួនមកដែរ។ ផលប៉ះពាល់ទាំងនោះគឺកើតមានលើសរីរាង្គមួយចំនួនលើរាងកាយរួមមាន៖
- បេះដូង៖ អាចមានការរលាកលើសាច់ដុំបេះដូង
- តម្រងនោម៖ របួសតម្រងនោមរួចស្រាល់
- ប្រព័ន្ធផ្លូវដង្ហើម៖ សួតដំណើរការខុសប្រក្រតី
- ស្បែក៖ ឡើងកន្ទួល ជ្រុះសក់
- ប្រព័ន្ធប្រសាទ៖ បាត់បង់ក្លិន និងរសជាតិ បញ្ហាដំណេក ពិបាកផ្ចង់អារម្មណ៍ មានបញ្ហាលើការចង់ចាំ
- ផ្លូវអារម្មណ៍៖ បាក់ទឹកចិត្ត ថប់បារម្ភ និងអារម្មណ៍ប្រែប្រួល។
ចំណែកខាងអង្គការសុខភាពពិភពលោកវិញបានកត់សម្គាល់ពីផលប៉ះពាល់រយៈពេលវែងលើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ដែរថា អ្នកជាសះស្បើយអាចមានផលវិបាករយៈពេលវែងដូចខាងក្រោម។
- បេះដូង៖ ខូចសាច់ដុំបេះដូង បេះដូងខ្សោយ
- សួត៖ ខូចជាលិកាសួត សួតខ្សោយ
- ខួរក្បាល និងប្រព័ន្ធប្រសាទ៖ បាត់បង់ក្លិន ស្ទះដុំកំណកឈាមនៅសួត គាំងបេះដូង បញ្ហាសរសៃឈាមខួរក្បាល បញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ
- ផ្លូវចិត្ត៖ ជំងឺថប់បារម្ភ បាក់ស្បាត បាក់ទឹកចិត្ត និងបញ្ហាដំណេក
- បញ្ហាផ្សេងទៀត៖ ឈឺសន្លាក់ ឬសាច់ដុំ និងអស់កម្លាំង។
ដើម្បីបង្ការខ្លួនពីការឆ្លងវីរុសកូវីដ១៩ ជាការណែនាំយើងត្រូវពាក់ម៉ាសពេលចេញក្រៅ រក្សាគម្លាតសង្គមយ៉ាងតិច១,៥ម៉ែត្រ លាងសម្អាតដៃឲ្យបានញឹកញាប់ និងជៀសវាងកន្លែងដែលមានមនុស្សច្រើនកកកុញ។
[embed-health-tool-bmi]