backup og meta

ការពារខ្លួន! កើតកូវីដ១៩ អាច​មាន​ផលវិបាកច្រើនទៅថ្ងៃក្រោយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 11, 2021

    ការពារខ្លួន! កើតកូវីដ១៩ អាច​មាន​ផលវិបាកច្រើនទៅថ្ងៃក្រោយ

    ថ្វី​បើ​អ្នក​ឆ្លង​កូវីដ​១៩ ​ភាគ​ច្រើន​អាច​ទទួល​បាន​ការ​ព្យា​បាល និង​ជា​សះស្បើយ​វិញ​មែន តែ​ទាំង​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក និង​អង្គការ​សុខ​ភាព​ពិភព​លោក បាន​អះអាង​ថា​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ អាច​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​រាង​កាយ​​ដែរ​។

    បើ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្កា​រ​ជំងឺ​ឆ្លង​អាមេរិក​ ផល​ប៉ះពាល់​លើ​រាង​កាយ​ក្នុង​រយៈពេល​វែង​ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ​អាច​ថា​ជា​ករណី​មិន​សូវ​កើត​មាន​ ប៉ុន្តែ​ថា​ក៏​បាន​កើត​លើ​អ្នក​បាន​ជា​សះ​ស្បើយ​មួយ​ចំនួន​មក​ដែរ​។ ផល​ប៉ះពាល់​ទាំង​នោះ​គឺ​កើត​មាន​លើ​សរីរាង្គ​មួយ​ចំនួន​លើ​រាង​កាយ​​រួម​មាន​៖

  • បេះដូង៖ អាច​​មាន​ការ​រលាក​លើ​សាច់ដុំ​បេះ​ដូង
  • តម្រង​នោម៖ របួស​តម្រង​នោម​រួច​ស្រាល់​
  • ប្រព័ន្ធ​ផ្លូវ​ដង្ហើម៖ សួត​ដំណើរ​ការ​ខុស​ប្រក្រតី​
  • ស្បែក៖ ឡើង​កន្ទួល ជ្រុះ​សក់​
  • ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន និង​រសជាតិ បញ្ហា​ដំណេក ពិបាក​ផ្ចង់​អារម្មណ៍ មាន​បញ្ហា​លើ​ការ​ចង់​ចាំ​
  • ផ្លូវ​អារម្មណ៍៖ បាក់​ទឹក​ចិត្ត ថប់បារម្ភ និង​អារម្មណ៍​ប្រែ​ប្រួល​។
  • លាងដៃ

    ចំណែក​ខាង​អង្គការ​សុខ​ភាព​ពិ​ភព​លោក​វិញ​បាន​កត់​សម្គាល់​ពី​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ ដែរ​ថា អ្នក​ជា​សះស្បើយ​អាច​មាន​ផល​វិបាក​រយៈ​ពេល​វែង​ដូច​ខាង​ក្រោម​។​

    • ​​បេះដូង៖ ខូច​សាច់​ដុំ​បេះ​ដូង បេះដូង​ខ្សោយ
    • សួត៖ ខូច​ជាលិកា​សួត សួត​ខ្សោយ
    • ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ៖ បាត់​បង់​ក្លិន ស្ទះ​ដុំ​កំណក​ឈាម​នៅ​សួត គាំង​បេះ​ដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល​ បញ្ហា​ផ្ចង់​អារម្មណ៍ និង​ការ​ចងចាំ
    • ផ្លូវចិត្ត៖ ជំងឺថប់បារម្ភ បាក់ស្បាត បាក់​ទឹក​ចិត្ត និង​បញ្ហា​ដំណេក​
    • បញ្ហា​ផ្សេង​ទៀត៖ ឈឺ​សន្លាក់ ឬ​សាច់​ដុំ និង​អស់កម្លាំង​។​​

    ដើម្បី​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូវីដ​១៩ ជា​ការ​ណែ​នាំ​យើង​ត្រូវ​ពាក់​ម៉ាស​ពេល​ចេញ​ក្រៅ រក្សា​គម្លាត​សង្គម​យ៉ាង​តិច​១,៥ម៉ែត្រ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ និង​ជៀស​វាង​កន្លែង​ដែល​មាន​មនុស្ស​​ច្រើន​កក​កុញ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម