គ្រាន់តែស្រុកកោះធំ ខេត្តកណ្តាលមួយ មានអ្នកឆ្លងកូវីដ ១៩ ជាង ៦០នាក់
រូបភាព៖ រដ្ឋបាលស្រុកកោះធំ

មានករណីវិជ្ជមានកូវីដ ១០៩ ចំនួន ១០៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុមុភៈទាំងអស់។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ ករណីវិជ្ជមានកូវីដ ១៩ នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលមានជាង ៦០នាក់ ពោលគឺជាងច្រើន ឃុំ ស្រុកដទៃទៀត។ ក្រៅពីករណីវិជ្ជមាន ១០៥នាក់ខាងលើ ក៏មានអ្នកជាសះស្បើយពីកូវីដ ១៩ ចំនួន ៨៨នាក់ដែរ។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹម ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ១៤៣០នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៩១៥នាក់
– ព្យាបាលជាសះស្បើយ ៨១៨នាក់
– កំពុងសម្រាកព្យាបាល ៩០៦នាក់

– ស្លាប់ ១នាក់។