backup og meta

CDC​ អាមរិកប្រាប់អ្វីអាចធ្វើបាន និង​ត្រូវបន្តធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 19, 2021

    CDC​ អាមរិកប្រាប់អ្វីអាចធ្វើបាន និង​ត្រូវបន្តធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩​

    គិត​មក​ដល់​ពេល​នេះ​នៅ​តាម​ប្រទេស​នានា​លើ​ពិភព​លោក​​​កំពុង​ចាក់​វ៉ាក់សាំង​​បង្ការ​កូវីដ១៩ ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​។ ទន្ទឹម​នឹង​ការ​បាន​ទទួល​វ៉ាក់សាំង​នេះ ក៏​មាន​ការ​ចោទ​ជា​សំណួរ​ដែរ​ថា តើ​ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ​អាច​ជួប​ជុំ​គ្នា ដើរ​កម្សាន្ត ឬ​មិន​ចាំ​បាច់​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​បាន​ឬ​យ៉ាងណា?

    មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក​បាន​ពន្យល់​ពី​អ្វី​អាច​ធ្វើ​បាន និង​ទាន់​អាច​​​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ខាង​ក្រោម​។

    ១. រឿង​អាច​ធ្វើ​បាន​

    ក្រោយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ បាន​ពេញ​លេញ​ហើយ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​បញ្ជាក់​ថា អ្នក​ចាក់​វ៉ាក់​សាំង​អាច​ធ្វើ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​តូច​ជាមួយ​អ្នក​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​ដូច​គ្នា​។ ការ​ជួប​ជុំ​នេះ ប្រ​ភព​ខាង​លើ​ថា​អាច​​មិន​បាច់​ពាក់​ម៉ាស ឬ​រក្សា​គម្លាត​សង្គម​ក៏​បាន​។

    ដូច​គ្នា​ដែរ គោល​ការ​ណែ​នាំ​ថ្មី​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​​ ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ហើយ អាច​ទៅ​លេង​ផ្ទះ​នរណា​ម្នាក់​ ដែល​មាន​ហានិភ័យ​ឆ្លង​​កូវីដ១៩ ទាប ដោយ​មិន​ពាក់​ម៉ាស​ ឬ​រក្សា​គម្លាត​សង្គម​​ក៏​បាន​។

    ចាក់វ៉ាក់សាំងកូវីដ១៩

    ២. រឿង​ត្រូវ​បន្ត​ធ្វើ​

    ថ្វី​បើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ហើយ​ក៏​ដោយ ក៏​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​បញ្ជាក់ នៅ​តែ​មាន​លទ្ធភាព​តិច​តួច​អាច​ចម្លង​វីរុស​កូវី​ដ​១៩ ទៅ​អ្នក​ដទៃ​បាន​ដែរ​។ ដូច​នេះ ប្រ​ភព​ដដែល​បញ្ជាក់​ថា អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​អាច​ដើរ​ហើរ​សេរី​បាន​ទេ បើ​ខ្លួន​មាន​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ១៩។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​ថា បើ​មាន​ចេញ​រោគ​សញ្ញា​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​កូវីដ​១៩ និង​ត្រូវ​រក្សា​ខ្លួន​នៅ​ដាច់​​ដោយ​ឡែក​រង់ចាំ​លទ្ធ​ផល​ថា​គ្មាន​ផ្ទុក​វីរុស​នេះ​។

    មួយ​វិញ​ទៀត ថ្វី​បើ​បាន​ចាក់​វ៉ាក់សាំង​ហើយ​មែន តែ​មិន​អាច​​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​​កន្លែង​មាន​មនុស្ស​ច្រើន​ដោយ​មិន​ពាក់​ម៉ាស់ និង​​មិន​រក្សា​គម្លាត​សង្គម​នោះ​ទេ​។ ដូច​គ្នា​ដែរ​ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​ ថា​ត្រូវ​រក្សា​ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ដូច​មុន​ពេល​ចាក់​វ៉ាក់សាំង​ដែល​។

    ចំពោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​វិញ​ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក​ថា​មិន​គួរ​ធ្វើ​នៅ​ពេល​នេះ​ទេ ទោះ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ហើយ​ក៏​ដោយ។ ស្ថាប័ន​នេះ​បញ្ជាក់​ថា​ការ​ធ្វើ​ដំណើរ​ដូច​ជា​តាម​យន្ត​ហោះ​ ឬ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ជា​ដើម​ អាច​មាន​មនុស្ស​ច្រើន​មកពី​កន្លែង​ផ្សេងៗ​គ្នា និង​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ដែល​ថា​នេះ​ក៏​ជា​ហានិភ័យ​ឆ្លង​កូវីដ​១៩ ​ដដែល។​​​​​​​​​​​​​​

    ​​​​

    ជា​រួម មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​​អាមេរិក នៅ​តែ​ណែ​នាំ​ឲ្យ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​តាម​ដាន​សុ​ខ​ភាព​ដូច​អ្នក​មិន​ទាន់បាន​ចាក់វ៉ាក់សាំង​​ដដែល ក្នុង​ពេល​ការ​រាតត្បាត​វីរុស​កូវីដ​១៩​ នៅ​តែ​បន្ត​។​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម