brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជំងឺកូវីដ ១៩ ស្លាប់ម្នាក់ទៀតហើយ នៅ​សង្កាត់​បឹង​សាឡាង

អ្នកជំងឺកូវីដ ១៩ ស្លាប់ម្នាក់ទៀតហើយ នៅ​សង្កាត់​បឹង​សាឡាង

​អ្នក​​ជំងឺ​​កូវីដ​១៩ ​ម្នាក់​​ទៀត​​ហើយ​​បាន​​ស្លាប់​​បាត់​បង់​​ជីវិត​​នៅ​ថ្ងៃនេះ។ បើ​តាម​លោក​ជំទាវ យក់សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ប្រាប់​ទៅ​កម្ពុជាថ្មី​នៅ​មុន​នេះ​បន្តិច អ្នក​ជំងឺ​រូប​នោះ​ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ ៤៦ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ មិនមាន​ជំងឺ​គួបផ្សំ​នោះ​ទេ។

បុរស​ខាងលើ ត្រូវ​បាន​រក​ឃើញ​វិជ្ជមានកូវីដ ១៩ កាលពីថ្ងៃ១០ ខែមីនា ២០២១ ហើយ​នេះ​ជា​ករណីទី៣ នៃ​ការ​ស្លាប់ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 19/03/2021