៤នាក់ នៅហាង Master Care បឹងកេងកង ឆ្លងកូវីដ ១៩
រូបភាព៖ Freshnews

រកឃើញមនុស្ស ៤នាក់ នៅហាងកែសម្ភស្ស Master Care នៅខណ្ឌបឹងកេងកង វិជ្ជមានកូវីដ ១៩ ក្នុងនោះមានស្ត្រីពពោះជាង ៧ខែម្នាក់ផង។
បើតាមអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីសុខាភិបាលអះអាងប្រាប់ Freshnews នៅពេលនេះឡានពេទ្យបានទៅយកអ្នកទាំង៤ នាក់នោះសម្រាកព្យាបាល នៅសណ្ឋាគារ The Great Duke ហើយ ចំណែកទីតាំងហាង Master Careបានផ្អាកអាជីវកម្មបណ្ដោះអាសន្ន។