ម្តាយស្រីពីន តារាកំប្លែងក្រុមនាយក្រឹម ស្លាប់ព្រឹកនេះ ដោយសារជំងឺកូវីដ ១៩
បើតាមការបញ្ជាក់ឲ្យដឹងពីតារាកំប្លែងរួមក្រុមគឺ អ្នកនាងស្រីលាភ ភរិយានាយក្រឹម ដែលបានប្រាប់ផេកសិល្បករ អ៊ឹម ជីវ៉ា ថា ម្តាយស្រីពីន ស្លាប់ហើយ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកនេះ ដោយសារជំងឺកូវីដ ១៩។

ទោះយ៉ាងណា ក្រសួងសុខាភិបាលមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់ម្តាយតារាកំប្លែងខាងលើនៅឡើយទេ។