brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ ១៩ នៅព្រឹកនេះ មានអាយុត្រឹម ៣៨ឆ្នាំ ជា DJ

នៅព្រឹកថ្ងៃទី ២៥ មីនា នេះ មានបុរស ២ នាក់ ស្លាប់ដោយសារជំងឺកូវីដ ១៩។ បុរសម្នាក់ក្នុងចំណោម ២នាក់ដែលស្លាប់នោះ មានម្នាក់អាយុ ត្រឹម ៣៨ឆ្នាំប៉ុណ្ណោះ។

បុរសម្នាក់ស្លាប់ដោយសារជំងឺកូវីដ ១៩ នៅព្រឹកនេះ មានអាយុត្រឹម ៣៨ឆ្នាំ ជា DJ

បុរសរូបនោះ ឈ្មោះ ឈាន ប៊ុនធឿន ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត៌មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺ និងបានរកឃើញ វិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ២០២១។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺ​កូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាំងធ្ងនធ្ងរខ្លាំង ។ លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់ និងលើសឈាមផងដែរ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 25/03/2021