backup og meta

រាងកាយកូនក្មេង ឆ្លើយតបនឹងការឆ្លងកូវីដ-១៩ បានល្អជាងមនុស្សចាស់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 25, 2021

    រាងកាយកូនក្មេង ឆ្លើយតបនឹងការឆ្លងកូវីដ-១៩ បានល្អជាងមនុស្សចាស់?

    យើង​ឃើញ​ហើយ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ករណី​នៃ​ការ​ឆ្លង​កូវីដ​មាន​ការ​កើន​ឡើង​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​យើង ក្នុង​នោះ​មាន​ទាំំង​អ្នក​ជំងឺ​ចាស់ និង​ក្មេងៗ ​រហូត​ដល់​អាយុ​២​ខែ​ក៏មាន។ ខណៈ​ពេល​ដែល​ក្មេង​ៗ​អាច​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ​បាន​ដូច​មនុស្ស​ធំ​ដែរ ប៉ុន្តែ​ពួក​គេ​មិន​បញ្ចេញ​អាការៈ​ឈឺ​ដូច​មនុស្ស​ធំ​ធម្មតា​ទេ។ ក្មេង​ៗ​ភាគ​ច្រើន​ដែល​កើត​ជំងឺ​នេះ បញ្ចេញ​រោគ​សញ្ញា​ស្រាល ឬ​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​តែ​ម្ដង។

    ហេតុ​អី​បាន​រាងកាយ​កូន​ក្មេង​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ-១៩​ខុស​ពី​មនុស្ស​ធំ?

    តាម​ការ​ឲ្យ​ដឹង​ពី​ Mayoclinic ថា មិន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​ណា​មួយ​អាច​បញ្ជាក់​ពី​សំណួរ​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ អ្នក​ជំនាញ​មួយ​ចំនួន​អះ​អាង​ថា កូន​ក្មេង​អាច​មិន​ទទួល​ផល​ប៉ះពាល់​អាក្រក់​ដូច​មនុស្ស​ធំ​ទេ បើ​ឆ្លង​កូវីដ-១៩ ពី​ព្រោះ​មាន​វីរុស​ផ្លូវ​ដង្ហើម​មួយ​ចំនួន​បង្ក​ជា​ជំងឺ​ដូច​ផ្ដាសាយ​ដែរ។ ដោយ​សារ​តែ​កូន​ក្មេង​ភាគ​ច្រើន​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួក​គេ អាច​ក្លាយ​ជា​រនាំង​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​ល្អ​ជាង​មនុស្ស​ធំ។ វា​ក៏​អាច​ទៅ​រួច​ដែរ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ធ្វើ​អន្តរកម្ម​ជាមួយ​វីរុស​នេះ ខុស​គ្នា​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ពេញ​វ័យ។ មនុស្ស​ធំ​ខ្លះ ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ឆ្លើយ​តប​នឹង​វីរុស​នេះ ជាហេតុ​បណ្ដាល​មាន​ការ​ខូច​ខាត​លើស​ដើម​ដល់​សុខភាព។

    ផ្ទុយទៅវិញ កុមារ​មួយ​ចំនួន​ក៏​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ជីវិត​ពី​វីរុស​កូវីដ-១៩​ នៅ​ពេល​ឆ្លង​បាន​ដែរ។ ក្មេង​ខ្លះ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​គ្រូពេទ្យ អាច​ត្រូវ​ការ​សង្រ្គោះ​បន្ទាន់ និង​ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍ ដើម្បី​ដក​ដង្ហើម។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)

    លើស​ពី​នេះ ក្មេង​ដែល​ប្រឈម​គ្រោះ​ថ្នាក់​សុខភាព​ខ្លាំង​នៅ​ពេល​ដែល​ឆ្លង​ជំងឺ​នេះ​រួមមាន៖

  • មាន​ជំងឺធាត់ ទឹក​នោម​ផ្អែម ហឺត បេះ​ដូង
  • អាយុ​ក្រោម​ ២​ឆ្នាំ
  • កើត​មិន​គ្រប់​ខែ។ល
  • ទន្ទឹម​នឹង​នេះ វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ទើរ​តែ​គ្រប់​ប្រទេស ហើយ​ភាគ​ច្រើន​អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​ទាំង​នោះ​បាន​ជា​មនុស្ស​ធំ​ពេញ​វ័យ​ចាប់​ពី​១៦ឆ្នាំ​ឡើង​ទៅ។ ហេតុ​នេះ​ហើយ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​កំពុង​ចាប់​ផ្ដើម​សិក្សា​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​វ៉ាក់សាំង​លើ​ក្មេង​អាយុ​ ១២​ឆ្នាំ និង​ក្មេង​អាយុ​ក្រោម​នេះ។

    covid-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម