backup og meta

ក្រុមមនុស្សទាំងនេះ បើឆ្លងកូវីដ១៩ អាចមានរោគសញ្ញាធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 25, 2021

    ក្រុមមនុស្សទាំងនេះ បើឆ្លងកូវីដ១៩ អាចមានរោគសញ្ញាធ្ងន់ធ្ងរ

    រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ អាច​មាន​ស្ថាន​ភាព​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​មិន​មាន​ចេញ​រោគ​សញ្ញា​ទាល់តែ​សោះ និង​អ្នក​ខ្លះ​ទៀត​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ រហូត​ត្រូវ​ការ​ការ​សង្គ្រោះ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ដក​ដង្ហើម​ផង​។​

    អ្នក​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ ឬ​មាន​ជំងឺ​ប្រ​ចាំ​កាយ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សួត ជំងឺ​បេះដូង ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ធាត់​ខ្លាំង គឺ​ជា​ក្រុម​មនុស្ស​ដែល​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​វិវត្ត​ទៅជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បើ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​។​​

    ១. មនុស្ស​វ័យ​ចំណាស់​

    មនុស្ស​គ្រប់​វ័យ​ មិន​ថា​កូន​ក្មេង ឬ​មនុស្ស​ចាស់​ទេ សុទ្ធ​តែ​អាច​ឆ្លង​រីរុស​កូវីដ​១៩។ ប៉ុន្តែ​ វា​ប៉ះពាល់​ខ្លាំង​លើ​មនុស្ស​វ័យ​កណ្ដាល និង​មនុស្ស​វ័យ​ចំណាស់​។ កត្តា​ប្រឈម​ការ​វិវត្ត​រោគ​សញ្ញា​ទៅ​ជា​ធ្ងន់​ធ្ងរ​ ផ្អែក​ទៅ​តាម​អាយុ​ដែរ ពិសេស​អ្នក​មាន​អាយុ​៨៥​ឆ្នាំ ឬ​លើស​ពី​នេះ។ សម្រាប់​អង្គការ​សុខភាព​ពិភព​លោក​គិត​ពី​ត្រឹម​អាយុ​លើស​​ពី​៦០​ឆ្នាំ​​។ សម្រាប់​នៅ​សហរដ្ឋអាមេរិក​វិញ ៨០ភាគរយ​នៃ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​១៩ ជា​មនុស្ស​មាន​វ័យ​៦៥ឆ្នាំ ឬ​លើស​ពី​នេះ។​ រោគ​សញ្ញា​កូវីដ១៩ វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ​បើ​មនុស្ស​វ័យ​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ថែមទៀត​នោះ​។

    កើតកូវីដ១៩

    ២. អ្នក​មាន​ជំងឺ​សួត​

    វីរុស​កូវីដ​១៩ ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សួត ដូច​នេះ​បើ​​យើង​មាន​បញ្ហា​​សួត រោគ​សញ្ញា​នឹង​វិវត្ត​កាន់តែ​អាក្រក់​ឡើង​។​ រោគ​សញ្ញា​កាន់តែ​អាក្រក់​បើ​យើង​មាន​បញ្ហា​សួត​ទាំង​នេះ​៖

    • ជំងឺសួត​រ៉ាំរ៉ៃ
    • ជំងឺ​មហារីក​សួត

    ​បញ្ហា​សួត​មួយ​ចំនួន​ទៀត​ក៏​អាច​បង្កើត​ឱកាស​​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​កូវីដ​១៩ កាន់​តែ​ធ្ងន់​ធ្ងរ​ដែរ​៖

    • ជំងឺ​Cystic fibrosis (ជា​ជំងឺ​មួយ​ដែល​ទឹក​រំអិល​ប្រមូល​ផ្ដុំ​ច្រើន​នៅ​ក្នុង​ខ្លួន និង​ទៅ​បាំង​ផ្លូវ​ដង្ហើម )
    • ជំងឺ Pulmonary Fibrosis (ជំងឺ​បណ្តាលឲ្យសួត មាន​ស្នាម ​រឹង​ក្រិន)
    • ជំងឺ​ហឺត​កម្រិតមធ្យម ឬ​ធ្ងន់ធ្ងរ

    ៣. ជំងឺបេះដូង ទឹកនោមផ្អែម និង​ធាត់​ខ្លាំង​

    អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ​អាច​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បើ​ឆ្លង​កូវីដ​១៩​។ ជំងឺ​ទាំង​នោះ​មាន​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជំងឺបេះដូង​ធ្ងន់ធ្ងរ និង​ធាត់​ខ្លាំង​ជា​ដើម។​ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ក៏​អាច​មាន​ឱកាស​ខ្ពស់​វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ដែរ បើ​ឆ្លង​កូវីដ១៩​។​

    អ្នក​ធាត់​ខ្លាំង និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ប្រ​ព័ន្ធ​ភាព​ស៊ាំ។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឆ្លង​រោគ​ផ្សេង​​។ ដើម្បី​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ​១៩ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ និង​ប្រើ​ប្រាស់​ថ្នាំ ឬ​ចាក់​អាំងស៊ុយ​លីន​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ​បើ​យើង​ជា​មនុស្ស​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង​​ ព្យា​យាម​សម្រក​ទម្ងន់​ ​ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខ​ភាព ​និង​ហាត់​ប្រាណ​ជា​ប្រចាំ​។

    ក្រៅពី​ជំងឺ​ដែល​បាន​រៀប​រាប់​ខាង​លើ អ្នក​មាន​ជំងឺ​មហារីក​ផ្សេងៗ ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​ ជំងឺ​ថ្លើម​រ៉ាំរ៉ៃ និង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ក៏​សុទ្ធ​តែ​អាច​មានឱកាស​ធ្វើ​​ឲ្យ​ជំងឺ​កូវីដ​១៩ វិវត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បាន​ដែរ បើ​អ្នក​ទាំង​នោះ​បាន​ឆ្លង​ជំងឺ​នេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម