brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

វ៉ាក់សាំងចិន Sinovac ១.៥លានដូស កម្ពុជាបញ្ជាទិញមកដល់ព្រឹកនេះ

វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់​ប្រទេស​ចិន ប្រមាណជា ១.៥លានដូស ដែល​កម្ពុជា​បាន​បញ្ជា​ទិញ នឹង​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងចិន Sinovac ១.៥លានដូស កម្ពុជាបញ្ជាទិញមកដល់ព្រឹកនេះ

ក្រសួង​សុខាភិបាល​នឹង​រៀបចំ​ពិធី​ទទួល​វ៉ាក់សាំង ស៊ីណូវ៉ាក់ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ឯកឧត្តម រង្សី វិសុត្យ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម វាង វិនជាន ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 26/03/2021