ស្រុកកោះធំ និងស្អាង ខេត្តកណ្តាល មានអ្នកឆ្លងកូវីដ ១៩ ជាង ៧០នាក់
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រកឃើញអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៩៦នាក់ ក្នុងនោះភាគច្រើនលើសលប់ជាអ្នករស់នៅឃុំសំពៅពូន ស្រុកកោះធំ និងឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល គឺមានដល់ទៅជាង ៧០នាក់។

ក្រៅពីខេត្តកណ្តាល នៅភ្នំពេញមានអ្នកឆ្លង ១៨នាក់ ស្វាយរៀង ៣នាក់ និងត្បូងឃ្មុំ ១នាក់។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ១៩៦២នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ១៤៤៤នាក់
– ព្យាបាលជាសះស្បើយ ១០៧៨នាក់
– កំពុងសម្រាកព្យាបាល ៨៨៤នាក់
– ស្លាប់ ៨នាក់។

