backup og meta

ចេញពីធ្វើការចូលផ្ទះ កុំភ្លេចធ្វើតាមតិចនិកនេះ ចៀសវាងនាំកូវីដ-១៩ តាមខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 01, 2021

    ចេញពីធ្វើការចូលផ្ទះ កុំភ្លេចធ្វើតាមតិចនិកនេះ ចៀសវាងនាំកូវីដ-១៩ តាមខ្លួន

    ទោះ​មាន​ការរីករាលជំងឺកូវីដ ១៩ ដោយសារ​ការងារ ឬ​របរ​រកស៊ី មាន​គ្នា​យើង​មួយ​ចំនួន​នៅ​តែ​ត្រូវ​ចេញ​ក្រៅ​ផ្ទះ ដែល​អាចប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ។ ដូច​នេះ តិចនិក​ខាង​ក្រោម​ប៉ុន្មាន​នេះ ជួយ​យើង​សម្អាត​ខ្លួន​យើង​ពី​វីរុស​កូវីដ-១៩ ក្រោយ​ចេញ​ពី​ធ្វើ​ការ​ចូល​ផ្ទះ ចៀស​វៀង​នាំ​កូវីដ-១៩​ជាប់​ខ្លួន​មក​ជាមួយ​ដែរ។

    មុន​ពេល​ទៅ​ធ្វើ​ការ

    • យក​អាល់កុល ឬ​ទឹក​លាង​ដៃ​តាម​ខ្លួន​រហូត
    • ពាក់​ម៉ាសឲ្យ​ជាប់
    • ចម្អិន​អាហារ​ថ្ងៃ​ត្រង់ រួច​យក​ទៅ​ធ្វើ​ការ (បើ​អាច ចៀស​វាង​ចេញ​បាយ​ក្រៅ)

    អំឡុង​ពេល​ធ្វើ​ការ

    • សម្លាប់​មេរោគ​លើ​ទូរស័ព្ទ កុំព្យូទ័រ ឬ​ឧបករណ៍​យើង​ប្រើ​នៅ​កន្លែង​ធ្វើ​ការ​ជា​ប្រចាំ
    • លាង​សម្អាត​រាល់​ពេល​ប្រើ​ប្រាស់​របស់​រួម​គ្នា​ហើយ
    • ចៀស​វាង​ការ​ចាប់​ដៃ​គ្នា
    • សម្លាប់​មេរោគ​កន្លែង​ញ៉ាំ​បាយ​ថ្ងៃ ទាំង​មុន​ពេល​ញ៉ាំ និង​ក្រោយ​ពេល​ញ៉ាំ
    • រក្សា​គម្លាត​ពី​អ្នក​ដទៃ
    • ពាក់​ម៉ាសពេល​ធ្វើ​ការ​ (បើ​អាច)

    ក្រោយ​ពេល​ធ្វើការ

    • សម្លាប់​មេរោគ​លើ​ទូរស័ព្ទ​ដៃ កាបូប​យួរ និង​ឧបករណ៍​ផ្សេង​ៗ​ក្រោយ​ធ្វើការ
    • ទុក​របស់​មិន​ចាំ​បាច់​យក​ទៅ​ផ្ទះ​នៅ​កន្លែង​ធ្វើ​ការ​ដូច​កុំព្យូទ័រ ឯកសារ​នានា ​(បើ​អាច)
    • ដោះ​ខោ​អាវ​កខ្វក់​ដាក់​ក្នុង​កន្ត្រក​មួយ​កន្លែង ឬ​ដាក់​បោក​តែ​ម្ដង​ពេល​ដល់​ផ្ទះ
    • ងូត​ទឹក​ភ្លាម​ពេល​ទៅ​ដល់​ផ្ទះ

    ត្រូវ​ចាំ​ថា យើង​ត្រូវ​គិត​ពី​សុវត្ថិភាព​សុខភាព​យើង និង​អ្នក​រស់​នៅ​ជាមួយ​យើង​ជា​ចម្បង​ពេល​ចេញ​ទៅ​ធ្វើ​ការ ហេតុ​ដូច​នេះ​យើង​ត្រូវ​ចៀស​វាង​កន្លែង​មនុស្ស​ច្រើន ឬ​កន្លែង​ដែល​មាន​មនុស្ស​ឆ្លង​ច្រើន​ករណី និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​សុវត្ថិភាព​យើង គ្រួសារ​របស់​យើង និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន។

    Covid-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម