ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ផ្សេងទៀត ស្លាប់នៅមន្ទីរពេទ្យខ្មែរ-សូវៀត
ស្ត្រីខ្មែរម្នាក់ទៀតហើយ ដែលមានវិជ្ជមានកូវីដ ១៩ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី០១ មេសានេះ។ ស្ត្រីរូបនោះ អាយុ ៦៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យប្រាប់បណ្តាញព័ត៌មាន Fresh News

ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងសុខាភិបាល មិនទាន់ចេញសេចក្តីបញ្ជាក់ថា ស្លាប់ដោយសារជំងឺកូវីដ ១៩ ឬយ៉ាងណានោះទេ