នៅថ្ងៃទី៥ មេសា ម្សិលមិញ រកឃើញអាជីវករផ្សារអូរឫស្សីប្រមាណជា ២០នាក់បន្ថែមទៀត វិជ្ជមានកូវីដ ១៩។ តួលេខអាជីវករឆ្លងកូវីដ ១៩ កើនឡើងជាបន្តបន្ទាប់បែបនេះ គណៈកម្មការផ្សារអូឫស្សីបានអំពាវដល់អាជីករ និងអ្នកដែលបានចេញ-ចូលផ្សារអូរឫស្សី ទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ចំពោះអ្នកដែលបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។






















