backup og meta

ស្ត្រីពពោះ ២នាក់ នៅខេត្តពោធិ៍សាត់ ឆ្លងកូវីដ ១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 06, 2021

    ស្ត្រីពពោះ ២នាក់ នៅខេត្តពោធិ៍សាត់ ឆ្លងកូវីដ ១៩

    រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ជូន​ដំណឹង​ពី​ការ​ឃើញ​ករណី​វិជ្ជមាន​កូវីដ ១៩ លើ​​ពលរដ្ឋ​ ចំនួន៣នាក់ វិជ្ជមាន​កូវីដ ១៩ នៅថ្ងៃទី០៥ េមសា ២០២១។ អ្នក​វិជ្ជមាន​កូវីដទាំង ៣នាក់​នោះ មានស្ត្រីពពោះដល់ទៅ​ ២នាក់។

    ១. ស្ត្រីអាយុ ៣០ឆ្្នាំ មានផ្ទៃពោះ ៩ខែ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជាពលករមកពីតំបន់សេដ្ឋកិច្ចពិសេស កំបូល ភ្នំពេញ

    ២. ស្ត្រីអាយុ ១៩ឆ្នាំ មានផ្ទៃពោះ ៦ខែ រស់នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ មកពីខេត្តព្រះសីហនុ

    ៣. បុរសអាយុ ៣០ឆ្នាំ រស់នៅភូមិក្រសាំព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង។

    ស្ត្រីជាម្តាយបើកើតកូវីដ ១៩ អាចចម្លងទៅកូនដែរទេ?

    តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​ ៦​-​៨​សប្ដាហ៍។​ ខណៈ​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។

    បើ​យោង​​តាម​​ការ​សិក្សា​​លើ​ទារក​ចំនួន ២៦៣​នាក់​​ ដែល​មាន​ម៉ាក់​ៗ​ចូលរួម​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​​អំពី​លទ្ធផល​នៃ​​មេរោគ​កូវីដ​​លើ​​ស្ត្រី​មាន​ទម្ងន់ (PRIORITY) ​ដែល​ការ​សិក្សា​នេះ​ ផ្ដោត​លើ​ស្ត្រី​ដែល​បាន​បញ្ជាក់​ថា​​កើត​ជំងឺ​កូវីដ​១៩​​ ​ឬ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​។​

    ​​លទ្ធផល​បាន​បង្ហាញ​ថា​ អត្រា​ប្រេវ៉ាឡង់​​នៃ​​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ និង​​​ជំងឺ​ផ្លូវ​ដង្ហើម​ គឺ​មិន​មាន​ភាព​ខុស​គ្នា​រវាង​ទារក​​ដែល​កើត​ពី​ម៉ាក់​ៗ​ចំនួន​១៧៩​នាក់​ ដែល​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ និង​ម៉ាក់​ៗ​ចំនួន​៨៤​នាក់​ផ្សេង​​ទៀត​ ដែល​អវិជ្ជមាន​ជំងឺ​កូវីដ​ឡើយ​។

    ជា​មួយ​គ្នា​នេះ​ដែរ​ មាន​ទារក​ចំនួន២​នាក់​ (,%)​ ​ដែល​មាន​ម៉ាក់​ៗ​ វិជ្ជមាន​កូវីដ​១៩ ​ក៏​កើត​មាន​ជំងឺ​កូវីដ​១៩​នេះ​ដែរ​។​ ទារក​ម្នាក់​ពុំ​មាន​បញ្ហា​សុខភាព​នោះ​ទេ​ រី​ឯ​ទារក​ម្នាក់​ទៀត​​​កើត​មិន​គ្រប់​ខែ​ និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ (ឧទាហរណ៍​ ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​)។​ ​ប៉ុន្តែ​បញ្ហា​នេះ​ ​ត្រូវ​បាន​​គេ​ណែ​នាំ​ថា គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​កើត​នៅ​អាយុ​២៦​សប្ដាហ៍​ប៉ុណ្ណោះ​ ហើយ​ទារក​ទាំង​២នោះ​ ពុំ​ត្រូវ​បាន​សម្រាក​ព្យាបាល​សារ​ជាថ្មី​ឡើយ​ នៅ​ក្នុង​អំឡុង​ពេល​តាម​ដាន​នេះ​។​​​​

    ​​​ក្នុង​ចំណោម​ម៉ាក់​ៗ​ដែល​វិជ្ជមាន​កូវីដ​១៩​ អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ពីរ​សប្ដាហ៍​​ចុងក្រោយ​​នៃ​ការ​មាន​គភ៌​ ទំនង​ជា​​កូន​កើត​មិន​គ្រប់​ខែ​ ​ហើយ​ទារក​​ក៏​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​ថែទាំ​ពិសេស​ផង​ដែរ។ ប៉ុន្តែ​ទារក​ទាំង​នោះ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ នៅ​ពេល​ដែល​​ពួកគេ​មាន​កើត​បាន​អាយុ​៦ ទៅ​៨សប្តាហ៍​។

    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម