ត្រឹម ១ថ្ងៃ នៅភ្នំពេញមានអ្នកឆ្លងកូវីដ ៧៧នាក់ ក្នុងមានកម្មកររោងចក្រ ១៤នាក់
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៧៧រូប ដែលជាករណីឆ្លងក្នុងសហគមន៍។ ក្នុងចំណោមអ្នកឆ្លងកូវីដ ១៩ ថ្មីទាំង ៧៧នាក់នោះ មានកម្មករ-កម្មការិនី ចំនួន ១៤នាក់។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។


