brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តួលេខនៅតែខ្ពស់ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង ៤០០នាក់ បន្ថែមទៀត

នៅថ្ងៃទី០៩ មេសា ២០២១ រក​ឃើញ​ករណី​ឆ្លងកូវីដ ១៩ ចំនួន ៤៨៣នាក់បន្ថែមទៀត ធ្វើឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ជាង ៤ពាន់ករណី។ ថ្លែងសារ​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ពុំមុនប្រទេស​យើង​កម្រ​មាន​ពាក្យ​ថា ឆ្លងរាប់សិបនាក់ណាស់ គឺត្រឹម ១នាក់ ២នាក់ ៥នាក់ ឬ១០នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់តាំង​ពី​ការ​ឆ្លង​រាលដាល​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ក្នុងមួយថ្ងៃៗ ​មាន​អ្នក​ឆ្លង​រាប់​សិប​នាក់​ឯណោះ ដែល​នេះ​ជា​ព្រឹត្តិការណ៍​អាក្រក់​សម្រាប់​ប្រទេស​កម្ពុជា។

តួលេខនៅតែខ្ពស់ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ ១៩ ជាង ៤០០នាក់ បន្ថែមទៀត

“ពីម្សិលអ្នកជំងឺបានឆ្លង ៥៧៦នាក់ ថ្ងៃនេះទៀត ៤៨៣នាក់​ ពុំមុនយើងកម្រណាស់ពាក្យថា រាប់សិប គឺមាន១​ មាន២ មាន៤ មាន៥ មាន១០ រាប់សិបមិនសូវមានទេ​ តែរាប់ពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតមក ពាក្យរាប់សិបក្នុង១ថ្ងៃ គឺមានជារៀងរាល់ថ្ងៃ ២ថ្ងៃនេះយើងមានពាក្យថា រាប់រយក្នុង១ថ្ងៃ”។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 10/04/2021