backup og meta

បង្ហាញអត្តសញ្ញាណជនជាតិខ្មែរ ៣នាក់ នៅភ្នំពេញ ស្លាប់ដោយសារជំងឺកូវីដ ១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2021

    បង្ហាញអត្តសញ្ញាណជនជាតិខ្មែរ ៣នាក់ នៅភ្នំពេញ ស្លាប់ដោយសារជំងឺកូវីដ ១៩

    មានករណីស្លាប់ជនជាតិខ្មែរ៣នាក់ ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី១២ មេសា ២០២១ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។

    ១. ស្រ្តីជនជាតិខ្មែរ អាយុ​ ៧៩ឆ្នាំ​ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ ១៩ និងបានចូលសម្រាកនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី៣០ មីនា ជាមួយស្ថានភាពក្អក និងហត់ខ្លាំង។ ស្ត្រីរូបនេះស្លាប់នៅថ្ងៃទី១២ មេសា វេលាម៉ោង ១រសៀល។

    ២. ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី១០ មេសា ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងបាត់បង់ជីវិតនៅថ្ងៃទី១២ មេសា វេលាម៉ោង ០០៖៣០នាទី។

    ៣. បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី១២ មេសា បានស្លាប់ដោយសារជំងឺកូវីដ ១៩ បានស្លាប់មុនពេលចូលដល់មន្ទីរពេទ្យ។

    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម