backup og meta

ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 13, 2021

    ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩

    តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​អង្គការ​ពិភពលោក (WHO) យើង​គ្រប់​គ្នា​គួរ​តាម​ដាន​សុខភាព​ ចំណាំ​មើល​អាការៈ​ក្អក ឈឺ​ក ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម និង​អាការៈ​ស្រដៀង​ជំងឺ​ផ្ដាសាយ​ផ្សេង​ទៀត ព្រោះ​វា​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក ក្រៅ​ពី​អាការៈ​អស់​នោះ មាន​អាការៈ​មួយ​ចំនួន​ទៀត​ដែល​យើង​មិន​សូវ​ចាប់​អារម្មណ៍ តែ​អាច​ជា​សញ្ញា​ជំងឺ​កូវីដ-១៩ ដែរ។

    រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​សូវ​កើត​មាន​ហើយ​អាច​ប៉ះពាល់​ដល់​អ្នក​ជំងឺ​មួយ​ចំនួន​រួម​មាន៖

    – បាត់បង់​ក្លិន រសជាតិ

    – តឹង​ច្រមុះ

    – ភ្នែក​ឡើង​ក្រហម

    – ឈឺ​ក្បាល

    – ឈឺ​សាច់ដុំ ឬ​សន្លាក់

    – ឡើង​កន្ទួល​លើ​ស្បែក

    – រាក​រូស

    – ព្រឺ​រងា ឬ​វិល​មុខ។ល។

    រោគសញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖

    – ពិបាក​ដក​ដង្ហើម

    – បាត់បង់​ចំណង់​អាហារ

    – ឈឺ​ចុក​ចាប់​ក្នុង​ទ្រូង​មិន​បាត់

    – ក្ដៅ​ខ្លួន​ខ្លាំង (លើស​៣៨អង្សារសេ)

    រោគសញ្ញា​មិន​សូវ​កើត​ឡើង​ផ្សេងទៀត ​រួម​មាន៖

    – មួរម៉ៅ វង្វេង​វង្វាន់

    – ថប់​បារម្ភ

    – អារម្មណ៍​រវើរវាយ មិន​នៅ​ក្នុង​ខ្លួន

    – បាក់ទឹកចិត្ត

    – មាន​បញ្ហា​គេង

    – បញ្ហា​ផ្សេង​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធប្រសាទ​ដូច​រលាក​ខួរក្បាល សន្លប់។ល។

    អង្គការសុខភាព​ពិភពលោក ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​វ័យ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​ក្អក រួម​ជាមួយ​​ពិបាក​ដក​ដង្ហើម ឈឺ​ទ្រូង ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​លឿន​បំផុត។ បើ​អាច ទាក់ទង​ទៅ​ផ្នែក​មន្ទីរពេទ្យ​ជិត​ខ្លួន​បំផុត ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។

    កូវីដ-១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម