backup og meta

ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ ស្រាប់តែមិនស្រួលខ្លួន គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 13, 2021

    ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ ស្រាប់តែមិនស្រួលខ្លួន គួរធ្វើម៉េច?

    ដូចវ៉ាក់សាំង​ផ្សេងទៀតផងដែរ វ៉ាក់សាំងកូវីដ-១៩ នាំ​ឱ្យមានប្រតិកម្មតិចតួច ដូចជា ឡើងកន្តួល​ក្រហម ឡើង​ហើម ឬ​ឈឺ​នៅ​ត្រង់​កន្លែង​ចាក់វ៉ាក់សាំង។ ផលរំខាន​ដែល​តែងកើតឡើងផ្សេងទៀត មានដូចជា គ្រុនក្ដៅ ឈឺក្បាល ឈឺ​ដៃជើង នៅ​ក្នុង​រយៈ​ពេល​ពីរបីថ្ងៃដំបូង ក្រោយចាក់វ៉ាក់សាំង​រួច។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី UNICEF កម្ពុជា។

    UNICEF កម្ពុជា បន្ត​ឲ្យ​ដឹង​ថា ផលរំខាន​ធ្ងន់ធ្ងរ​ពីការ​ចាក់វ៉ាក់សាំងអាចកើតឡើង​ផងដែរ ប៉ុន្តែ​កម្រ​មាន​ណាស់។ ប្រសិន​បើ​យើង​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ណា​មួយ​នោះ គួរ​ទាក់​ទង​ទៅ​កាន់​អ្នក​ផ្ដល់​សេវា​សុខភាព។ ចំណុច​សំខាន់​នៅ​មុន​ពេល​ដែល​ទៅ​ចាក់​វ៉ាក់សាំង យើង​ត្រូវ​ប្រាប់​ទៅ​បុគ្គលិកសុខាភិបាល​ឱ្យបាន​ដឹង​ពីស្ថានភាពសុខភាព ឬ​បញ្ហា​អាលែកហ្សី​ដែល​ខ្លួន​មាន។

    បើ​យើង​បារម្ភ​ខ្លាច​មិន​ស្រួល​ខ្លួន គួរ​សង្កេត​មើល​សញ្ញា​ព្រមាន​ពី​បញ្ហា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ​ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ។ ក្នុង​ករណី​ខ្លួន​យើង​មាន​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ តែ​បើ​គ្រាន់​តែ​ក្ដៅ​ខ្លួន ឬ​ឈឺ​មុខម្ជុល​តិច​តួច មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។

    អ្នកដែលទៅ​ចាក់វ៉ាក់សាំងនឹង​ត្រូវ​ស្នើ​ឱ្យ​បន្ត​នៅក្នុង​មូលដ្ឋានសុខាភិបាលរយៈពេល ៣០ នាទី ក្រោយ​ចាក់វ៉ាក់សាំង​រួច ដើម្បី​តាមដានរកផលរំខាននានា។ ប្រតិកម្មធ្ងន់ធ្ងរ​ភាគច្រើន​ពីការចាក់វ៉ាក់សាំង ជាធម្មតាកើតឡើង​នៅក្នុងអំឡុងពេលនេះ បើទោះជា​ផលរំខាន​ទាំងនេះ​កម្រ​កើតមាន​ក៏ដោយ។ បុគ្គលិកសុខាភិបាល​បានទទួល​ការបណ្ដុះបណ្ដាលអំពីរបៀប​គ្រប់គ្រង​ស្ថានការណ៍ សម្រាប់ករណី​ដែលកម្រកើតមានទាំងនេះ។

    ក្ដៅខ្លួន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម