brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ផ្សារធំៗ ៦ទីតាំងនៅភ្នំពេញ បិទបណ្ដោះអាសន្ន ក្រោយផ្ទុះកូវីដ១៩

ទន្ទឹម​នឹង​មាន​វិធានការ​បិទខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ​១៩ គិត​មក​ដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រេច​បិទផ្សារ​យ៉ាង​ហោចណាស់​ចំនួន​ប្រាំមួយ​ជាបណ្ដោះអាសន្ន បន្ទាប់​ពី​មាន​អ្នក​វិជ្ជមាន​កូវីដ១៩​ នៅ​ផ្សារទាំងនោះ​។

ផ្សារធំៗ ៦ទីតាំងនៅភ្នំពេញ បិទបណ្ដោះអាសន្ន ក្រោយផ្ទុះកូវីដ១៩

ក្រោយ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ខ្លាំង​ អាជ្ញាធរ​បាន​សម្រេច​បិទ​បណ្ដោះ​អាសន្ន​ផ្សារ​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ​​ដូច​ជា៖

១. ផ្សារ​អូរឫស្សី (បិទ​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មេសា – បច្ចុប្បន្ន)

២. ផ្សារ​ចាស់ (បិទ​តាំង​ពី​ថ្ងៃ​ទី១២ ខែមេសា – បច្ចុប្បន្ន)

៣. ផ្សារ​ដើម​គរ (បិទ​តាំង​ពី​ថ្ងៃ​ទី១៨ ខែមេសា – ថ្ងៃ​ទី​១ ខែ​ឧសភា)

៤. ផ្សារ​នាគ​មាស (បិទ​តាំង​ពី​ថ្ងៃ​ទី១៨ ខែ​មេសា – បច្ចុប្បន្ន)

៥. ផ្សារ​បឹង​ត្របែក (បិទ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មេសា -ថ្ងៃ​ទី​២ ខែ​ឧសភា)

៦. ផ្សារ​ធំ​ទួល​សង្កែ (បិទ​ចាប់​ពី​ថ្ងៃ​ទី១៩ ខែ​មេសា -ថ្ងៃ​ទី​២ ខែ​ឧសភា)

អាជ្ញាធរ សម្រេច​បិទ​ផ្សារ​ទាំង​៦​ខាង​លើ​នេះ ដោយ​សារ បាន​រក​ឃើញ​បុគ្គលិក អាជីវករ ក៏​ដូច​ជា អ្នក​ទិញ​ទំនិញ​មានវិជ្ជមាន​ជំងឺ​កូវីដ-១៩ ច្រើន​ករណី និង​មាន​ផ្សារ​ខ្លះ​ក្នុង​ចំណោម​ផ្សារ​ទាំង​៦​នេះ មាន​អ្នក​ឆ្លង​​លើស​១០០​ករណី ។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 19/04/2021