brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ផ្សារនៅភ្នំពេញ១៤ ហើយត្រូវបិទបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កូវីដ១៩

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា ​ផ្សារ​ចំនួន​១៤​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​។

ផ្សារនៅភ្នំពេញ១៤ ហើយត្រូវបិទបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កូវីដ១៩

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ ម៉េត មាសភក្ដី បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១ នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​មេសា នៅ​ទីក្រុង​ភ្នំពេញ​មាន​ផ្សារ​សរុប​ចំនួន​១៤ ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ១៩។

កូវីដ ១៩

បើ​តាម​អ្នក​នាំ​ពាក្យ​រួប​នេះ ផ្សារ​ទាំង​នោះ​រួម​មាន​៖​

១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា)

២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង)

៣. ផ្សារចាស់ (ខណ្ឌដូនពេញ)

៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)

៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)

៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)

៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ)

៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ)

៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ)

១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)

១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ)

១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក)

១៣. ផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ (ខណ្ឌសែនសុខ)

១៤. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 22/04/2021